បេសកកម្មរបស់របស់ក្រុមដូនជី វិចតូរីយ៉ា គឺស្តារស្នាមញញឹមរបស់កុមារអ៊ុយក្រែន

បងស្រី វីចតូរីយ៉ា អានឌ្រឹជីស៊ីណា (Sr. Viktoriya Andrushchyshyna) គឺបានកំពុងតែចុះជួយសង្គ្រោះកុមារដែលរងគ្រោះខាងអារម្មណ៍ដោយសង្រ្គាមនៅអ៊ុយក្រែន ។

បងស្រី ត្រូវបានគេរាយការណ៍ថា បានកំពុងតែខិតខំ ចែកចាយដំណក់ទឹកនៃសេចក្តីសប្បុរសនៅតំបន់ព្រំដែនជាមួយនឹងរុស្ស៊ី ហើយត្រូវបានរំដៅពីការកាន់កាប់របស់កងកម្លាំងរុស្ស៊ី ដោយព្យាយាមពាំនាំនូវស្នាមញញឹមសម្រាប់កុមារនៅក្នុងតំបន់នោះ ។​

បងស្រី បានមានប្រសាសន៍ថា ៖ «ខ្ញុំខ្លាចតែរឿងមួយទេនៅពេលនេះ គឺការបញ្ចុះសពកុមារម្នាក់ ដែលពួកយើងមើលថែ»។

បងស្រីបានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនមក ប​ងស្រីក៏បានចាប់ផ្តើមស្វែងរកជម្រកសុវត្ថិភាពសម្រាប់ម្តាយដែលមានកូនតូចៗ និងសម្រាប់ស្ត្រីមានផ្ទៃពោះ។

បងស្រីបានរៀបរាប់ថា ៖ «ក្នុងអំឡុងពេលសប្តាហ៍ដំបូងនៃការទម្លាក់គ្រាប់បែក ពួកយើងនៅក្នុងបន្ទប់ក្រោមដី ប្រកដោយអារម្មណ៍ភ័យខ្លាច ហើយខ្ញុំចាប់ផ្តើមឆ្ងល់ថាតើខ្ញុំអាចជួយក្មេងៗ របស់យើងបានដោយរបៀបណា»។

បន្ទាប់​មកបងស្រី​បាន​ទៅ​ស្ថានីយ​រថភ្លើង​ដែល​ជនភៀសខ្លួន​មក​ពី​ភាគ​ខាង​កើត​អ៊ុយក្រែន​កំពុ​ង​ជ្រកកោន។ ស្ត្រីមានផ្ទៃពោះម្នាក់ដែលបងស្រីបានជួបនៅទីនោះដោយចៃដន្យបានប្រាប់បងស្រីថានាងបានរៀបចំបន្ទប់មួយដែលម្តាយដែលមានកូនអាចមានសុវត្ថិភាព។

បងស្រីក៏បានចាប់ផ្តើមមើលថែកូន ៗ របស់ជនភៀសខ្លួនដែលបានជ្រកកោននៅទីនោះ ហើយក្រោយមកក៏មានក្រុម អ្នកស្ម័គ្រចិត្តមួយក្រុម ហើយចាប់ផ្តើមរៀបចំហ្គេម។

បងស្រីបាននិយាយថា ៖ «ខ្ញុំចង់ធ្វើឱ្យកុមារចេញពីភាពសោកសៅដែលពួកគេបានជួប» ដោ​យ​បញ្ជាក់ថាសង្រ្គាមបង្ខំកុមារឱ្យចូលទៅក្នុងរបបដែលពិបាកនឹងទប់ទល់ ពួកគេមិនអាចទៅសា​លារៀនឬសូម្បីតែនៅខាងក្រៅដើម្បីលេង៕

Daily Program

Livesteam thumbnail