បុរីវ៉ាទីកង់បង្ហាញពីសារៈសំខាន់នៃការបញ្ចប់វិសមភាពក្នុងការថែទាំជំងឺមហារីក

សាស្រ្តាចារ្យ ចាវហ៊ីម វុន ប្រោន ( Joachim von Braun) ប្រធាននៃ បណ្ឌិតសភាវិទ្យាសាស្រ្តនៃសន្តអាសនៈបាន ជំរុញឱ្យមានការរួបរួមពីអ្នកវិទ្យាសាស្រ្ត អ្នកបង្កើតគោលនយោបាយ និងសាសនាននា ដើម្បីដោះស្រាយវិសមភាពសកលក្នុងការថែទាំជំងឺមហារីក។

វ៉ាទីកង់ញូវបានរាយការរណ៍ថា សេចក្តីអំពាវនាវនេះបានរៀបចំឡើងនៅក្នុងអំឡុងពេលដែលបណ្ឌិតសភាវិទ្យាសាស្ត្រ បានរៀបចំនូវព្រឹត្តិការណ៍មួយ ដែលប្រមូលផ្តុំអ្នកជំនាញមកពីជុំវិញពិភពលោកនៅក្នុងសន្និសីទអន្តរជាតិពីថ្ងៃទី ២២ ដល់ ២៣ ក្រោមប្រធានបទ "ការស្រាវជ្រាវជំងឺមហារីក ការថែទាំសុខភាព និងការការពារ៖ ការរៀបចំរចនាសម្ព័ន្ធស្រាវជ្រាវ និង បកប្រែដើម្បីបង្កើនការច្នៃប្រឌិត និងកាត់បន្ថយវិសមភាព"។

លោកសាស្រ្តាចារ្យបាននិយាយថា គោលបំណងនៃសន្និសីទនេះគឺដើម្បីគូសបញ្ជាក់ និងឆ្លើយតបទៅនឹងវិសមភាពដ៏ខ្លាំងក្លាក្នុងការព្យាបាល និងការការពារជំងឺមហារីកនៅទូទាំងពិភពលោក។

លោកបានមានប្រសាសន៍ថា “ភាគច្រើនជាប្រទេសក្រីក្រ និងប្រជាជនក្រីក្រ ដែលមិនត្រូវបានទៅដល់ដោយមធ្យោបាយទំនើបដើម្បីការពារ និងព្យាបាលជំងឺមហារីក”។

លោក បានពណ៌នាពីអនុតំបន់សាហារ៉ាអាហ្រ្វិកថាជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ នៅទីនោះ គាត់បាននិយាយថា មានតែអ្នកជំងឺប្រហែល ១៩% ប៉ុណ្ណោះដែលមានលទ្ធភាពទទួលបានការព្យាបាលដោយកាំរស្មី ដែលជា "វិធីព្យាបាលដ៏សំខាន់បំផុតមួយសម្រាប់ព្យាបាលជំងឺមហារីក"។

នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ការទទួលបានឧបករណ៍វិនិច្ឆ័យជាមូលដ្ឋាន និងការព្យាបាលសម្រាប់ជំងឺមហារីក រួមទាំងទម្រង់ទូទៅមួយចំនួន ដូចជាមហារីកសុដន់ នៅតែមានកម្រិតខ្លាំង៕

Daily Program

Livesteam thumbnail