បណ្តាញសង្គមរបស់សម្តេចប៉ាបមានអ្នកគាំទ្រ២០៣លាននាក់

វ៉ាទីកង់ញូវបានរាយការណ៍ថា វីដេអូរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅលើបណ្តាញសង្គមគឺកំពុងតែមានគេគាំទ្រច្រើន​។

ប្រភពដដែលបានបន្តថា តាំងពីឆ្នាំ២០១៦មក កម្មវិធីវីដេអូរបស់សម្តេចប៉ាបបានទាក់ទាញ អ្នកទស្សនាបានរហូតដល់ទៅ ២០៣ លាននាក់ ។

ប្រភពដដែលបានបន្តថា បណ្តាញសង្គមរបស់វ៉ាទីកង់នៅពេលនេះ បានបកប្រែបន្ទួលរបស់ សម្តេចប៉ាបនិងផ្សព្វផ្សាយរហូតដល់ ២៣ ភាសា​នៅក្នុងប្រទេសសរុបប្រមាណជា ១១៤​ប្រទេស ។

ប្រភពដដែលបានបន្តទៀតថា មកដល់ពេលនេះ​វីដេអូសកម្មភាពរបស់សម្តេចប៉ាបត្រូវបានផលិតដោក្រុមបណ្តាញការងារអប់រំជំនឿរបស់សម្តេចប៉ាបផ្ទាល់ ហើយកម្មវិធីនេះឧបត្ថម្ភដោយប្រព័ន្ធផ្សព្វផ្សាវ៉ាទីកង់ ។​

Daily Program

Livesteam thumbnail