បញ្ញវ័ន្តកាតូលិកអាស៊ីព្រមានអំពីការកើនឡើងនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា

សម្ព័ន្ធនៃក្រុមបញ្ញវ័ន្តនិងអ្នកជំនាញកាតូលិកនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ មួយថ្កោលទោសការវាយប្រហារយោធាថ្មីៗដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

ក្រុមសម្ព័ន្ធភាពនេះបាន ព្រមានថា ជម្លោះដែលកំពុងកើនឡើងនេះប្រឈមនឹងហានិភ័យនៃការបង្កសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ និងធ្វើឱ្យជនស៊ីវិលរងទុក្ខវេទនាកាន់តែធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ២ខែមីនា ចលនាកាតូលិកអន្តរជាតិសម្រាប់កិច្ចការបញ្ញា និងវប្បធម៌ (ICMICA) អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា ពួកគេ​មាន “ការព្រួយបារម្ភយ៉ាងខ្លាំង” លើអរិភាពដែលកំពុងកើនឡើង ហើយបានជំរុញឱ្យគ្រប់ភាគីទាំងអស់វិលត្រឡប់ទៅរកការទូតវិញជាបន្ទាន់។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា ក្នុងនាមជាអ្នកកាន់សាសនាកាតូលិកដ៏ស្មោះត្រង់មកពីទូទាំងអាស៊ីប៉ាស៊ីហ្វិក យើងថ្កោលទោស ចំពោះសកម្មភាពដែលបង្កើនអំពើហិង្សា បង្កើនភាពតានតឹងក្នុងតំបន់ និងធ្វើឱ្យសន្តិភាពពិភពលោករង្គោះរង្គឺ។

បណ្តាញនេះ ដែលរួមមានសមាគមអ្នកជំនាញ និងបញ្ញាវ័ន្តកាតូលិកមកពីកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌា ស្រីលង្កា និងអូស្ត្រាលី ​។​

ពួកគេបានព្រមានថា ការពឹងផ្អែកជាបន្តបន្ទាប់លើកម្លាំងយោធាអាចបង្កើតនូវការកើនឡើងយ៉ាងធ្ងន់ធ្ងរ ទុក្ខវេទនារបស់ជនស៊ីវិល និងអស្ថិរភាពរយៈពេលវែងដល់មនុស្សជាតិ៕

Daily Program

Livesteam thumbnail