នៅព្រឹទ្ធសភាអាម៉េរិក សម្ព័ន្ធមិត្តរបស់ដូណាល់ត្រាំបដិសេធពិនិត្យមើលជំនួយដល់ អ៊ុយក្រែន
ប្រធានក្រុមបក្សសាធារណរដ្ឋនៃសភាតំណាងរាស្រ្ត បានបញ្ជាក់កាលពីថ្ងៃចន្ទថា អត្ថបទច្បាប់ដែលចរចាដោយព្រឹទ្ធសមាជិក ដែលត្រៀមកញ្ចប់ថវិកា ៦០ពាន់់លានដុល្លារ សម្រាប់អ៊ុយក្រែននឹងមិនត្រូវបានពិនិត្យទេ។ លោកក៏បន្តការណែនាំពីលទ្ធិផ្តាច់ខ្លួនឲ្យនៅឯកា របស់អាម៉េរិកដោយលោកដូណាល់ ត្រាំ។
សម្ព័ន្ធមិត្តរបស់លោកដូណាល់ ត្រាំ នៅសភាតំណាងរាស្រ្ត កាលពីថ្ងៃចន្ទ ទី១២ ខែកុម្ភៈ បានធ្វើឲ្យឈឺចាប់ ដោយបដិសេធសាជាថ្មីសម្រាប់ភាគីគាំទ្រជំនួយសម្រាប់អ៊ុយក្រែន ដោយបដិសេធការពិនិត្យមើលកញ្ចប់ថវិកាដែលបានជជែកដេញដោលនៅព្រឹទ្ធសភា ដែលបានអនុញ្ញាត កញ្ចប់ថវិកា ៦០ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ។
អ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋ បានបែកបាក់គ្នាច្រើនខែមកហើយនៅព្រឹទ្ធ សភា អាម៉េរិក នៅលើបញ្ហានៃជំនួយសម្រាប់អ៊ុយក្រែន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ដែល មានសង្រ្គាមជាមួយរុស្ស៊ីជិត ២ឆ្នាំ មកហើយ។
អ្នកប្រជាធិបតេយ្យ នៅក្នុងសម្លេងភាគច្រើន បានគាំទ្រ។ ចំណែកអ្នកសាធារណរដ្ឋ ពួកគេ បែងចែកជាពីរក្រុម ក្រុមគាំទ្រអ៊ុយក្រែន និងក្រុមស្និទ្ធនឹងលោកដូលណាល់ត្រាំ ដែលចង់ឲ្យអាម៉េរិកផ្តាច់ខ្លួននៅឯកា។
ព្រឹទ្ធសភា ដែលភាគច្រើន គឺជាគណបក្សប្រជាធិបតេយ្យច្បាស់ណាស់ បានដើរជាច្រើនជំហានសម្រួលដល់ការអនុម័តច្បាប់ថវិកា ៦០ពាន់លានដុល្លារ ដែលជាជំនួយសម្រាប់ទីក្រុងគៀវ ជាមួយនឹងមូលនិធិសម្រាប់អ៊ីស្រាអែល និងតៃវ៉ាន់ ដែលមានកញ្ចប់ថវិកា ៩៥ពាន់លានដុល្លារ។
ដោយមិនមានការគាំទ្រពីក្រុមសាធារណរដ្ឋ ដែលមានសម្លេងភាគច្រើននៅសភាតំណាងរាស្រ្ត ហើយមនុស្សជាច្រើនគឺជាមនុស្សស្មោះត្រង់នឹងលោកដូលណាល់ ត្រាំ អត្ថបទច្បាប់នឹងនៅមួយកន្លែងមិនបានលើកយកមកពិភាក្សា។
កាលពីល្ងាចថ្ងៃចន្ទ លោកម៉ៃ ចនស៊ុន ប្រមុខក្រុមសាធារណរដ្ឋនៅសភាតំណាងរាស្រ្ត និងជាអ្នកស្និទ្ធជាមួយលោក ដូលណាល់ត្រាំ បានអះអាងថា អត្ថបទច្បាប់ដែលបានចរចាដោយព្រឹទ្ធសមាជិក នឹងមិនត្រូវបានយកមកពិនិត្យ នៅសភារបស់លោកឡើយ។ នៅក្នុងសេចក្តីប្រកាសមួយ លោកម៉ៃ ចនស៊ុន បានបន្ទោសថា ៖ “ពង្រាងច្បាប់អំពីជំនួយសម្រាប់បរទេសនៃព្រឹទ្ធសភា ស្ថិតនៅក្នុងសភាពគថ្លង់នៅលើបញ្ហាដែលកាន់តែបន្ទាន់ ដែលប្រទេសអាម៉េរិកបានប្រឈមមុខ។” លោកក៏បានយោងទៅលើវិបត្តិអន្តោប្រវេសនៅព្រំដែនរវាងសហរដ្ឋអាម៉េរិក និងម៉ិចស៊ិចផងដែរ។
អ្នកសាធារណរដ្ឋសុំដោះដូរជំនួយសម្រាប់ទីក្រុងគៀវ ជាមួយនឹងការអនុម័តការពង្រឹងច្បាប់ឲ្យបានខ្លាំងនៃនយោបាយអន្តោប្រវេសន៍។ លោកប្រធានសភាអះអាងថា ដោយមិនមានការដោះដូរណាមួយពីព្រឹទ្ធសភានៅលើប្រធានបទនេះ សភាតំណាងរាស្រ្តនឹងបន្តធ្វើការយោងតាមឆន្ទៈផ្ទាល់ខ្លួននៅលើបញ្ហាសំខាន់ៗ។
លោកម៉ៃ ចនស៊ុន ក៏ដូចជាអ្នកសាធារណរដ្ឋជាច្រើននៅព្រឹទ្ធសភា ដើរតាមការណែនាំរបស់លោកដូណាល់ត្រាំ ដែលបានបញ្ជាក់កាលពីថ្ងៃសៅរ៍ ថា សហរដ្ឋអាម៉េរិកត្រូវតែឈប់ផ្តល់លុយដោយគ្មានសង្ឃឹមថា នឹងសងត្រឡប់មកវិញ។ បេក្ខជនប្រធានាធិបតីសាធារណរដ្ឋក៏បានបង្កវិបាកជជែកវែកញែក ដោយអះអាងថា លោកលើកទឹកចិត្តឲ្យរុស្ស៊ីវាយប្រហារប្រទេសណាតូ ប្រសិនបើពួកគេមិនបង់ថ្លៃចំណាយ ដែលនេះបង្កបានជាភ្លៀងនៃពាក្យរិះគត់ពីត្រើយម្ខាងអាត្លង់ទិច។ លោកដូណាល់ ត្រាំ នៅលើបណ្តាញសង្គមរបស់លោក Truth Social បានសង្កត់ធ្ងន់ថា ៖ “យើងជួយអ៊ុយក្រែនច្រើនជាងអង្គការណាតូ ១០០ ពាន់លានដុល្លារ”។ លោកទាមទារថា ៖ “ណាតូត្រូវតែធ្វើឲ្យស្មើ និងឥឡូវ”។ បើមិនទេ គឺអាម៉េរិកដែលត្រូវគិតទី១។ លោកបានយោងទៅលើលទ្ធិឯកោនិយម ដែលលោកដាក់ចេញនៅចំកណ្តាលនយោបាយបរទេសរបស់លោក រវាងឆ្នាំ២០១៧ និងឆ្នាំ២០២១។