នាយករដ្ឋមន្រ្តីសន្តអាសនៈនឹងធ្វើដំណើរទៅអ៊ុយក្រែនក្នុងខែកក្កដា​

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអសនៈ នឹងធ្វើដំណើរទៅបំពេញទស្សនៈកិច្ចនៅអ៊ុយក្រែនតំណាងឱ្យសម្តេចប៉ាប ។ នេះបើតាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ ។

ប្រភពដដែលបានអះអាងថា សម្តេចប៉ាប បានតែងតាំងលោកកាឌីណាក់ ព្យែត្រូ ផារ៉ូលីន ជា តំណាងរបស់ទ្រង់ដើម្បីចូលរួម ការប្រារព្ធពិធីធម្មយាត្រាដែលធ្វើឡើងប្រចាំឆ្នាំនៃ ភ្នំ ​ខាមែល (Carmel) ក្នុង ប័ឌីឈីវ ( Berdychiv) ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យព័ត៌មានបានឲ្យដឹងថា លោកកាឌីណាល់ នឹងធ្វើជាអធិបតីក្នុងពិធីបញ្ចប់ការធ្វើធម្មយាត្រានៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ ២០២៤៕

Daily Program

Livesteam thumbnail