ទូរទស្សន៍ Good News Catholic នៅប៉ាគីស្ថាន ទំនើបកម្មស្ទូឌីយោដើម្បីពង្រឹងការប្រកាសដំណឹងល្អ

ទូរទស្សន៍ Good News Catholic ដែលជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាតូលិក មានមូលដ្ឋាននៅទីក្រុងកំពង់ផែការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានធ្វើឱ្យប្រសើរឡើងនូវកន្លែងផលិតរបស់ខ្លួន ដើម្បីពង្រឹងការប្រកាសដំណឹងល្អ និងការផ្សព្វផ្សាយទូទាំងប្រទេស។

ការធ្វើទំនើបកម្មនេះរួមមានប្រព័ន្ធសំឡេងថ្មី មីក្រូហ្វូនអាជីព ការទប់ស្កាត់សំឡេងរំខាន និងឧបករណ៍ផលិតកម្មផ្សេងទៀត ដែលត្រូវបានរចនាឡើងដើម្បីបង្កើនគុណភាពនៃការផ្សាយប្រចាំថ្ងៃ។ ក្រៅពីនោះ កន្លែងផ្ទះបាយមួយក៏ត្រូវបានបន្ថែមផងដែរ ដើម្បីគាំទ្រក្រុមផលិតកម្មក្នុងអំឡុងពេលថត និងផ្សាយផ្ទាល់តាមកាលវិភាគបន្ថែម។

ទូរទស្សន៍នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ហើយបានប្រែក្លាយទៅជាបណ្តាញទូរទស្សន៍អនឡាញផ្សាយ ២៤ម៉ោង ដោយផ្សាយតាមរយៈ YouTube វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័ររបស់ខ្លួន។ ទូរទស្សន៍នេះមានអ្នកតាមដាន (Subscribe) ជាង ២៤.៤០០នាក់ និងបានផលិតវីដេអូជាង ៣.៦០០ឯកសារ។

កម្មវិធីផ្សាយបម្រើដល់ពុទ្ធសាសនិក និងគ្រីស្តបរិស័ទកាតូលិកនៅក្នុងប្រទេសប៉ាគីស្ថាន ក៏ដូចជាជនភៀសខ្លួនប៉ាគីស្ថាន ដោយមានការផ្សាយផ្ទាល់ពីពិធីបុណ្យ ការឆ្លុះបញ្ចាំងព្រះគម្ពីរ កម្មវិធីសាសនា ព័ត៌មានភូមិភាគ ខ្លឹមសារយុវជន និងការផលិតដែលមានមូលដ្ឋានលើជំនឿផ្សេងទៀត។

Daily Program

Livesteam thumbnail
khmer popup image