ទីភ្នាក់ងារផ្តល់ជំនួយកំពុងឆ្លើយតបនឹងគ្រោះទឹកជំនន់នៅអាហ្វហ្គានីស្ថាន

អង្គការយូនីសេហ្វ និងទីភ្នាក់ងារជំនួយផ្សេងទៀតកំពុងបញ្ជូនក្រុមសង្គ្រោះ និងជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងខ្លាំងទៅកាន់ភាគឦសានប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំងមិនធម្មតាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០០ នាក់ បំផ្លិចបំផ្លាញផ្ទះសម្បែង និងដីស្រែចំការសំខាន់ៗ។

វ៉ាទីកង់ញូវបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣០០ នាក់ រួមទាំងកុមាររាប់សិបនាក់ និងជាង ១.៦០០ នាក់បានរងរបួសដោយទឹកជំនន់ភ្លាមៗនៅភាគឦសានប្រទេសអាហ្វហ្គានីស្ថាន។

យោងទៅតាមអង្គការយូនីសេហ្វ ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្ទះប្រហែល ៣០០០ ខ្នង ដីស្រែចំការខូចខាតជាច្រើនហិកតា សម្លាប់សត្វពាហនៈជាច្រើនក្បាល សាលារៀន និងមណ្ឌលសុខភាពរងការខូចខាត។

ដោយឡែកអង្គការ Save the Children បាននិយាយថា មនុស្សប្រហែល ៦០០ ០០០ នាក់ ដែលពាក់កណ្តាលនៃពួកគេគឺជាកុមារ រស់នៅក្នុងសង្កាត់ចំនួន ៥ ក្នុងទីក្រុង បាក្លាន (Baghlan) ។ ហើយ ខេត្ត តាខា (Takhar) និងខេត្ត បាដាកស្ថាន ( Badakhshan) ក៏រងផលប៉ះពាល់ផងដែរ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់តាលីបង់ លោក ឌិន មូហាម៉ាត់ ហានីហ្វ ( Din Mohammad Hanif )បានជំរុញឱ្យអង្គការសហប្រជាជាតិ ទីភ្នាក់ងារមនុស្សធម៌ និងអាជីវកម្មឯកជន ផ្តល់ការគាំទ្រដល់អ្នករងគ្រោះដោយគ្រោះមហន្តរាយនេះ។

លោក អាសាត ម៉ាលីក (Arshad Malik) នាយកប្រចាំប្រទេសនៃអង្គការ Save the Children បានបញ្ជាក់ថា ក្រៅពីនៅនៅមានគ្រួសារដែលរងផលប៉ះពាល់សេដ្ឋកិច្ចដោយគ្រោះរាំងជាច្រើនទៀតផងដែរ៕

Daily Program

Livesteam thumbnail