ទីក្រុងរ៉ូមរៀបចំសន្និសីទអប់រំជំនឿ៥ថ្ងៃ
សន្នីសីទអន្តរជាតិស្តីអំពីការអប់រំជំនឿ និងការរៀបចំខ្លួនជាបូជាចារ្យដែលមានរយៈពេល៥ថ្ងៃបានដំណើរការនៅទីក្រុងរ៉ូម កាលពីថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២៤។
អង្គសន្និសីទអន្តរជាតិនេះ គឺបានដំណើរការជាបន្តបន្ទាប់ដោយមានកម្មវិធីតាំងពីកម្មវិធីថ្វាយអភិបូជារួម បទបង្ហាញនិង កម្មវិធីចែកក្រុមពិភាក្សានិងចែករំលែកបទពិសោធ។
វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីសនិ្នសីទអន្តរជាតិនេះគឺមានការចូលរួមដោយលោកបូ ជាចារ្យ និងអ្នកដែលពាក់ព័ន្ធប្រមាណជា ១ ០០០ នាក់ មកពី ៦០ប្រទេសជុំវិញពិភពលោកតែម្តង។
តាមការគ្រោងទុកកម្មវិធីនៃអង្គសន្និសីទនេះនឹងរៀបចំបន្តរហូតដល់ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២៤ ដដែល។
នៅក្នុងឱកាសនោះលោកកាឌីណាល់ ឡាហ្សារឹស យូ ហើងស៊ិក (Lazarus You Heung-sik) អ្នកទទួលខុសត្រូវក្រសួងគ្រប់គ្រងបុព្វជិតបានរំលឹកឡើងវិញនូវសម្រង់សំដី សម្តេចប៉ាបហ្រ្វង់ស៊ីស្កូអំពីជីវិតជាបូជាចារ្យ។
លោកកាឌីណាល់បានមានប្រសាសន៍ថា បេសកម្មរបស់លោកនៅពេលនេះគឺធ្វើយ៉ាងណាធា នាឲ្យជីវិតជាបូជាចារ្យនិងបុព្វជិតទាំងអស់រីករាយនឹងបេសកម្មបម្រើព្រះសហគមន៍និងប្រជានុរាស្រ្តរបស់ព្រះជាម្ចាស់។
លោកក៏បានលើកឡើងថា លោកបានអធិដ្ឋានរាល់ថ្ងៃជូនដល់អស់លោកបូជាចារ្យនិងបុព្វជិតទាំងអស់ ពីព្រោះគ្រប់បូជាចារ្យទាំងអស់មានបេសកម្មជាមួយនឹងគ្រិស្តបរិស័ទនិងអស់អ្នកដែ លជួបទុក្ខលំបាក៕