ទីក្រុងគៀវ នឹងមិនយល់ព្រមដកទ័ពពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រង

បន្ទាប់ពីការហៅទូរសព្ទរវាងលោកដូណាល់ ត្រាំ និងលោកវ្លាឌីមៀ ពូទីន ក្នុងអំឡុងសន្និសីទ កាសែតមួយ ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ៖ “មិនមាននរណានឹងបដិសេធចោលទឹកដី ដែនដី និងប្រជាជនរបស់យើងទេ។”
កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា លោកដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រទេសរុស្ស៊ី និង អ៊ុយក្រែន នឹងបើកកិច្ចចរចាភ្លាម ក្នុងគោលដៅឈប់បាញ់ បន្ទាប់ពីការហៅទូរសព្ទជាមួយសមាភាគីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ដែលមិនព្រមយល់ព្រមបញ្ឈប់ការប្រយុទ្ធដោយគ្មានលក្ខខណ្ឌ ដូចតាមការទាមទារដោយទីក្រុងវ៉ាស៊ីនតុន និងទីក្រុងគៀវ។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់ថា អ៊ុយក្រែននឹងមិន បោះបង់ទឹកដី និងដែនដីរបស់ខ្លួន និងជំរុញឲ្យសហរដ្ឋអាម៉េរិក កុំឈប់តាំងចិត្តក្នុងការ សម្របសម្រួល និងដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
កាលពីថ្ងៃចន្ទ នៅសេតវិមានសហរដ្ឋអាម៉េរិក នៅពីមុខអ្នកកាសែត លោកដូណាល់ ត្រាំ បាន ថ្លែងថា លោកជឿថា លោកពូទីនចង់បញ្ចប់សង្រ្គាម។ លោកដូណាល់ ត្រាំ បានលើកឡើងជាមួយសមភាគីរុស្ស៊ីរបស់លោកអំពីលទ្ធភាពនៃជំនួបគ្នាផងដែរ។
នៅលើបណ្តាញសង្គម Truth Social របស់លោក ប្រធានាធិបតីអាម៉េរិក បានអះអាងថា រុស្ស៊ី និងអ៊ុយក្រែននឹងបង្កើតភ្លាមនូវកិច្ចចរចាក្នុងគោលដៅបទឈប់បាញ់ និងឲ្យកាន់តែម៉ឺងម៉ាត់ ក្នុងគោលដៅបញ្ចប់សង្រ្គាម។ មិនមានការបញ្ជាក់ណាមួយ នៅទីកន្លែងណា ឬនៅពេលណា ដែលកិច្ចចរចាបែបនេះនឹងប្រព្រឹត្តទៅ គ្រាន់តែបញ្ជាក់ថា រឿងនេះគឺនឹងអស្ចារ្យ ប្រសិនបើកិច្ច ចរចានឹងប្រព្រឹត្តទៅនៅបុរីវ៉ាទីកង់។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា អ៊ុយក្រែន នឹងមិនទទួលយល់ព្រមដកទ័ពចេញពីតំបន់ដែលនៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនទេ នៅពេលដែលទីក្រុងមូស្គូបញ្ជាក់ថា រុស្ស៊ីបានភ្ជាប់ជាឧបសម្ព័ន្ធតំបន់ទាំងនោះទាំងស្រុងហើយ។ លោកវ៉ូឡូឌីមៀបានថ្លែងថា ៖ “មិនមាននរណាម្នាក់នឹងបោះបង់ ទឹកដី ដែនដី និងប្រជាជនអ៊ុយក្រែនទេ។” លោកបានបន្ថែមថា ៖ “ប្រសិនបើរុស្ស៊ីដាក់លក្ខខណ្ឌឲ្យដកទ័ពរបស់យើងចេញពីទឹកដីរបស់យើង។ រឿងនេះមានន័យថា រុស្ស៊ីមិនប្រាថ្នា ឲ្យមានបទឈប់បាញ់ទេ និងមិនចង់ឲ្យសង្រ្គាមចប់ផងដែរ”។ លោកក៏បានថ្លែងថា មិនមានសេចក្តីលំអិតនៅដំណាក់កាលនេះនៅលើសេចក្តីកំណត់ចំណាំដែលអាចកើតមានជាយថាហេតុជាមួយទីក្រុងមូស្គូក្នុងគោលដៅបង្កើតកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពល ដូចដែលបានលើកឡើងរវាងលោកវា្លឌីមៀ ពូទីន និងលោកដូណាល់ ត្រាំ នោះទេ។ លោកហ្សេឡេនស្គី ទទួលស្គាល់ថា សម្រាប់ពេលនេះ លោកមិនដឹងអ្វីទេ។ នៅពេលដែលយើងនឹងទទួលបានសេចក្តីកំណត់ចំណាំ និងសំណើររបស់រុស្ស៊ី យើងនឹងស្ថិតនៅក្នុងវិធានការកំណត់រូបមន្តទស្សនវិស័យរបស់យើងជាវិបាកតាមក្រោយ ដូចដែលយើង បានធ្វើកន្លងមក។
ការពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន ក៏បានសុំទៅលោកដូណាល់ ត្រាំ នៅអំឡុងកិច្ចសន្ទនាតាមទូរសព្ទ កុំធ្វើការសម្រេចចិត្តណាមួយដែលទាក់ទងនឹងអ៊ុយក្រែនដោយមិនមានអ៊ុយក្រែន មុនពេលលោកត្រាំធ្វើកិច្ចសន្ទនាជាមួយលោកវ្លាឌីមៀ ពូទីន។ នេះគឺជាចំណោទនៃគោលការណ៍ដែលមានសារសំខាន់ណាស់សម្រាប់អ៊ុយក្រែន។ ម្យ៉ាងវិញទៀត លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី វាយតម្លៃថា ទណ្ឌកម្មថ្មីរបស់អាម៉េរិក លើធនាគារ និងថាមពល នឹងកំណត់ក្នុងផ្នែកដ៏ធំ ប្រសិនបើមិនដូច្នេះ លោកពូទីន និងទាហានរុស្ស៊ីនឹងបន្តទាញយកប្រយោជន៍ពីសង្រ្គាម។” នៅលើបណ្តាញសង្គម លោកបានអំពាវនាវសហរដ្ឋអាម៉េរិកកុំឃ្លាតឆ្ងាយពីកិច្ចចរចាដោយសារនេះគឺជាករណីមួយដែលអ្នកទទួលផលប្រយោជន៍គឺលោកពូទីន។
Daily Program
