ទារកទើបនឹងកើតជាច្រើនអាចនឹងស្លាប់ដោយសារជំងឺផ្តាសាយនៅហ្គាហ្សា

នៅពេលដែលអាកាសធាតុត្រជាក់គ្របដណ្តប់លើសមុទ្រមេឌីទែរ៉ាណេ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានរាយការណ៍ ពីការស្លាប់របស់ទារកទើបនឹងកើតយ៉ាងហោចណាស់ ៤​នាក់ដោយសារតែពួកគេមិនអាចស៊ូទ្រាំនឹងអាកាសធាតុត្រជាក់បាន។

អង្គការយូនីសេហ្វបានអះអាងថា បន្ថែមពីលើការវាយប្រហាររបស់អ៊ីស្រាអែល ឥឡូវនេះកុមារកំពុងស្លាប់ដោយសារភាពត្រជាក់ និងខ្វះទីជម្រកគ្រប់គ្រាន់។

លោក អេឌូអាត ប៊ិងប៊ីឌ័រ (Edouard Beigbeder )នាយកអង្គការយូនីសេហ្វ ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង បាននិយាយថា ការស្លាប់ដែលអាចបង្ការបានទាំងនេះ បង្ហាញពីស្ថានភាពអស់សង្ឃឹម និងកាន់តែអាក្រក់​ដែលគ្រួសារ និងកុមារនៅហ្គាហ្សាកំពុងប្រឈម។

ទន្ទឹមនឹងរបាយការណ៍នេះ អាជ្ញាធរសុខាភិបាលអ៊ីស្រាអែលក៏បានបញ្ចប់របាយការណ៍មួយដែលត្រូវដាក់ជូនអង្គការសហប្រជាជាតិស្តីពីសុខភាពអ្នកទោសអ៊ីស្រាអែលដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស។

របាយការណ៍នោះបានបង្ហាញថា អ្នកទោសបានទទួលរងបញ្ហាជាច្រើន រួមទាំងការស្រកទម្ងន់ពី ១០ ទៅ ១៧ ភាគរយនៃទម្ងន់ខ្លួនរបស់ពួកគេ ខណៈពេលដែលកំពុងជាប់ឃុំដោយសារតែកង្វះអាហារូបត្ថម្ភ ត្រូវបានគេវាយដំ និងរក្សាឱ្យនៅដាច់ដោយឡែក។

របាយការណ៍ដដែលបានបន្តថា កុមារ​ក៏​ត្រូវ​បាន​គេ​វាយ​ដំ​ដែរ ហើយ​ស្ត្រី​ត្រូវ​រង​នូវ​អំពើ​ហិង្សា​ផ្លូវ​ភេទ។​

លើសពីនេះ ចំណាប់ខ្មាំងមិនមានការថែទាំសុខភាពត្រឹមត្រូវទេ។ ជា​លទ្ធផល ចំណាប់ខ្មាំង​វ័យ​ចំណាស់​មួយ​ចំនួន ជា​ឧទាហរណ៍ មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​នៅ​ពេល​ត្រូវ​បង្ខំ​ឲ្យ​នៅ​នឹង​កន្លែង​ក្នុង​រយៈ​ពេល​យូរ៕

Daily Program

Livesteam thumbnail