តើ ព្រះរាជសង្ហារ និង បាវចនាសម្តេចប៉ាប ឡេអូ ទី ១៤ ជាអ្វី?

វ៉ាទីកង់ញូវបានរាយការណ៍ថា ​ព្រះរាជសង្ហារនិងបាវចនារបស់សម្តេចប៉ាប ឡេអូទី១៤ បានចេញហើយ។

ប្រភពដដែលបានផ្សាយកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ថា ទាំងព្រះរាជសង្ហារនិងបាវចនារបស់ទ្រង់ គឺឆ្លុះបញ្ចំងយ៉ាងច្បាស់ពីឫសគល់នៃជំនឿរបស់ទ្រង់ ដែលចេញពីសន្តអូហ្គូស្ទីន ( Augustinian)។

ព្រះរាជសង្ហាររបស់ទ្រង់គឺបញ្ជាក់នូវអត្ថន័យនៃការបម្រើនិងគង្វាលព្រះសហគមន៍តាមលំអានរបស់សន្តអូហ្គូស្ទីន  ។ ទំាងពណ៌ទាំងអក្សរនិងក្បាច់ក្បូរនៃព្រះសង្ហារនេះ គឺសុទ្ធតែតំណាងឲ្យបទពិសោធន៍នៃការកែប្រែចិត្តគំនិតរបស់សន្តអូហ្គូស្ទីន​។

ដោយឡែកបាវចនាវិញ ក៏ត្រូវបានសម្តេចប៉ាបបានជ្រើសរើសបាវចនាដែលឆ្លុះបញ្ចាំងពីប្រពៃណីតាមសន្តអូហ្គូស្ទីន ផងដែរ។

អក្សរនៅលើបាវនានោះ គឺមានន័យថា "នៅក្នុងពិភពតែមួយ យើងគឺតែមួយ" ។ ឃ្លារ​នេះ​ត្រូវ​បាន​ដក​ចេញ​ពីកថាខណ្ឌមួយរបស់សន្តអូហ្គូស្ទីន ដែលលោកបាន​ពន្យល់​ថា  ទោះ​បី​យើង​ជា​គ្រិស្ត​សាសនិក​មកពីសមាធាតុណា​ក៏​ដោយ ក្នុងអង្គនៃ​ព្រះ​គ្រីស្ទ​យើង​គឺតែ​មួយ យើងមានជំនឿ​តែ​មួយ៕

Daily Program

Livesteam thumbnail