ជីវិតជាបូជាចារ្យត្រូវតែមានតម្លាភាព និងគួរឲ្យទុកចិត្ត

ជីវិតជាបូជាចារ្យត្រូវតែមានតម្លាភាព និងគួរឲ្យទុកចិត្ត
ជីវិតជាបូជាចារ្យត្រូវតែមានតម្លាភាព និងគួរឲ្យទុកចិត្ត

សម្តេចប៉ាប ឡេអូទី ១៤ បានមានបន្ទូលលើកទឹកចិត្តឲ្យអស់លោកបូជាចារ្យនៃព្រះសហគមន៍កាតូលិក គ្រប់រូបរក្សាឲ្យបាននូវតម្លាភាព និង ភាពគួរឲ្យទឹកចិត្ត ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះ នៅពេលដែលទ្រង់យាងជាអធិបតីនៃពិធីតែងតាំងនិងផ្តល់អគ្គសញ្ញាបូជាចារ្យ ដល់និស្សតទេវវិទ្យាល័យជាច្រើនរូប នៅវិមានបាស៊ីលីកាសន្តសិលា ។

នាពិធីដ៏ឧឡារិកនេះ សម្តេចប៉ាបឡេអូទី១៤ជំរុញឱ្យបូជាចារ្យយកចិត្តទុកដាក់និងបើកចិត្តគំនិតស្វាគមន៍ព្រះជាម្ចាស់ និង យល់ច្បាស់ពីបេសកកម្ម និងអត្តសញ្ញាណពិតប្រាកដនៃជីវិតជាបូជាចារ្យ ។

សម្តេចប៉ាបឡេអូបានគូសបញ្ជាក់ពីទំនាក់ទំនងរវាងប្រជារាស្រ្តនៃព្រះជាម្ចាស់ និងអត្តសញ្ញាណបព្វជិតរបស់ពួកគេ ហើយបានដាសតឿនបូជាចារ្យថ្មីថ្មោងទាំងអស់ ថា ​អត្តសញ្ញាណ​របស់​បូជាចារ្យ​ត្រូវ​បាន​ចាក់​ឫស​ដោយ​ការ​រួបរួម​ជា​មួយ​នឹង​ព្រះគ្រីស្ទ ​អស់កល្ប​ជា​និច្ច។

សម្តេចប៉ាបឡេអូ​បាន​បន្ថែម​ថា ការ​តែងតាំង​បព្វជិតភាព​បង្ហាញ​ថា ព្រះ​មិន​ដែល​បោះបង់​ប្រជារាស្ដ្រ​របស់​ទ្រង់​ទេ ហើយទ្រង់គង់នៅជាមួយយើងរហូត ដើម្បីជួយ​ស្ដារកង្វល់និងបន្តុះ​ក្ដី​សង្ឃឹម។

Daily Program

Livesteam thumbnail