ជនភៀសខ្លួនអាហ្គានីស្ថាន២លាននាក់នឹងវិលចូលប្រទេសវិញ

អង្គការសហប្រជាជាតិ ជំរុញឱ្យមានការឆ្លើយតបកាន់តែប្រសើរឡើង ខណៈដែលជនជាតិអាហ្វហ្គានីស្ថានពីរលាននាក់បានកំពុងវិលត្រឡប់មកមាតុប្រទេសវិញនៅឆ្នាំនេះ។
អង្គការយូនីសេហ្វ (UNICEF) ស្វាគមន៍ចំពោះរបាយការណ៍ដែលថា ជនជាតិអាហ្វហ្គានីស្ថានពីរលាននាក់ រួមទាំងកុមារកន្លះលាននាក់បានត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថាននៅឆ្នាំនេះ ប៉ុន្តែបានព្រមានអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងប្រទេស និងនៅក្នុងសង្គម ជាពិសេសចំពោះកុមារី។
លោក ថេត ឆៃបាន (Ted Chaiban) អនុប្រធានអង្គការនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ ពេលថ្មីៗនេះថា វិធីសាស្រ្តប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ស្ម័គ្រចិត្ត និងជាដំណាក់កាល គឺចាំបាច់ សម្រាប់ឆ្លើយតបនឹងពួកគេ ហើយក្រៅពីនោះ គឺការយកចិត្តទុកដាក់ជាមួយនឹងការកើនឡើងការគាំទ្រសម្រាប់កុមារ និងគ្រួសារ។
តាមសេចក្តីរាយការណ៍ជនជាតិអាហ្គានីស្ថានតាំងនេះ គឺនឹងធ្វើដំណើរពីអ៊ីរ៉ង់ និង ប៉ាគីស្ថានដែលមានព្រំដែនជាប់នឹងអាហ្គានីស្ថាន៕
Daily Program
