ចំនួនគ្រីស្តបរិស័ទជាកាតូលិកកើន ប៉ុន្តែអ្នកស្ម័គ្រចិត្តបួសជាបូជាចារ្យនិងបងស្រីធ្លាក់ចុះ

យោងតាមស្ថិតិរបស់ព្រះសហគមន៍កាតូលិកឆ្នាំ ២០២៤ ចំនួនប្រជាជនកាតូលិកសកលនៅតែបន្តកើនឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ ចំនួនអ្នកស្ម័គ្រចិត្តអប់រំ ដើម្បីក្លាយជាអ្នកបម្រើព្រះសហគមន៍នៅក្នុងនាមជាបូជាចារ្យនិងបងស្រីមានការថយចុះ។
មកដល់ពេលនេះ ចំនួនគ្រីស្តបរិស័ទជាកាតូលិកបានកើនឡើងដល់ទៅ ១.៣៨៩ ពាន់លាននាក់ កើនឡើងប្រមាណជា ១៣,៧ លាននាក់បើធៀបនឹងឆ្នាំ២០២៣។ កំណើននោះ គឺមានការកើនឡើងនៅទ្វីបអាហ្រ្វិក និងអាស៊ី ដែលពិធីបុណ្យជ្រមុជទឹកបានកើនឡើង។
នេះគឺជាដំណឹងល្អ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ចំនួនអ្នកថ្វាយខ្លួន ជាបព្វជិតបម្រើព្រះសហគមន៍គឺកំពុងធ្លាក់ចុះនៅទូទាំងពិភពលោក។
សព្វថ្ងៃនេះ នៅក្នុងចំណោមគ្រីស្តបរិស័ទសរុប៣.៤១១ នាក់ គឺមានបូជាចារ្យតែម្នាក់ទេ ហើយសម្រាប់គ្រីស្តបរិស័ទសរុប ៩.៧៣០ នាក់ គឺមានបងស្រីតែម្នាក់គត់។
បញ្ហាទាំងនេះ ត្រូវបានអ្នកជំនាញបានលើកឡើងថា គឺដោយសារតែចរន្តនៃសាកលភាវូបនីយកម្ម។ បញ្ហានេះវាបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់តួនាទីរបស់គ្រួសារក្នុងនាមប្រភពដើមនៃការកសាងជំនឿ និង ដោយសារតម្លៃខាងលោកិយគ្របដណ្តប់លើជីវិតប្រចាំថ្ងៃ ការអនុវត្តដូចជាការអធិស្ឋាន ការសូត្រធម៌ និងការចូលរួមពិធីថ្វាយអភិបូជា។
ម្យ៉ាងវិញទៀ តជីវិតសម័យទំនើបមានភាពមមាញឹកជាងពេលណាទាំងអស់ ដោយមានម៉ោងធ្វើការយូរ កាលវិភាគដ៏មមាញឹក និងការរំខានតាមឌីជីថលឥតឈប់ឈរ។ នៅក្នុងភាពចលាចលនេះ គ្រួសារជាច្រើនពិបាករកពេលសម្រាប់ការអធិស្ឋាន ឬការពិភាក្សាអំពីជំនឿ។
សម្ពាធសេដ្ឋកិច្ច និងវប្បធម៌សម្ភារៈនិយមក៏ប៉ះពាល់ដល់ជីវិតខាងវិញ្ញាណរបស់គ្រីស្តបរិស័ទផងដែរ។
នៅពេលភាពជោគជ័យត្រូវបានវាស់វែងដោយទ្រព្យសម្បត្តិជាជាងសុខុមាលភាពខាងវិញ្ញាណ គ្រួសារជាច្រើនអាចផ្តោតលើទ្រព្យសម្បត្តិពិតរបស់ពួកគេជាជាងលើជំនឿ។
នៅក្នុងស្ថានភាពបែបនេះ ការអប់រំជំនឿគឺជាំបាច់ត្រូវតែពង្រឹង ពីព្រោះថា បើគ្មានការអប់រំពីជំនឿខ្លាំងទេ នោះយុវជនពិតជាមិនអាចទប់ស្កាត់នឹងអន្ទាក់នៃបញ្ហានៅក្នុងពិភពទំនើបបានឡើយ ហើយក្រៅពីនោះ ព្រះសហគមន៍ក៏ត្រូវបានលើកទឹកចិត្តឲ្យកសាងព្រះវិហារ និងឆ្លៀតពេលវេលាចូលព្រះវិហារឲ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន៕
Daily Program
