ចិន វៀតណាម អាម៉េរិក ជាភ្ញៀវទេសចរលំដាប់ខ្ពស់ដែលមកកម្ពុជាច្រើនជាងគេ រយៈពេល៥ខែដើមឆ្នាំ២០២៦

រយៈពេល៥ខែ ដើមឆ្នាំ២០២៦ ពោលគិតចាប់ពីខែមករា-ឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបជាង ១,៥ លាននាក់ ធ្លាក់ចុះជាង ៤៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៦។ ក្នុងនោះ កម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិចិនច្រើនជាងគេ បន្ទាប់មកមានវៀតណាម និងសហរដ្ឋអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ រយៈពេល៥ខែកន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ ៣៩,៥ ម៉ឺននាក់ ដែលជាចំនួនច្រើនជាងគេ និងឈរលំដាប់លេខ១ បើធៀបនឹងចំនួនភ្ញៀវទេសចរបរទេសផ្សេងទៀត ប៉ុន្តែភ្ញៀវទេសចរចិនឆ្នាំនេះធ្លាកើចុះជាង ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

បន្ទាប់ពីនេះ ភ្ញៀវទេសចរបរទេសលំដាប់ទី២ដែលកម្ពុជាទទួលបានគឺ វៀតណាម ប្រមាណជាង ៣៨ម៉ឺននាក់, លេខ៣ គឺអាម៉េរិក ប្រមាណ ៩ម៉ឺននាក់។ បន្ទាប់ពីនេះ ភ្ញៀវទេសចរបរទេសដែលកម្ពុជាទទួលបានមានដូចជា ចក្រភពអង់គ្លេស បារាំង ឥណ្ឌូនេស៊ី អូស្រ្តាលី ជប៉ុន កូរ៉េ និងថៃ ជាដើម។

គួរបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបប្រមាណជាង ១,៥ លាននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសដែលមកកម្ពុជាតាមរយៈជើងហោះហើរមានចំនួន ៩៧៥, ៧៦៩ នាក់, ផ្លូវគោក ៥១៥,៧៨៦ នាក់, និងផ្លូវទឹក ៤៧,៤៧១ នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

 

Daily Program

Livesteam thumbnail