ចិនចាប់ផ្តើមមានលោកអភិបាល ដែលទទួលការតែងតាំងដោយសម្តេចប៉ាប
ប្រទេសចិនត្រូវបានគេដឹងថា បានចាប់ផ្តើមមានលោកអភិបាលនៃព្រះសហគមន៍មួយរូបដែល ទទួលបានការតែងតាំងនិងការទទួលស្គាល់ដោយសម្តេចប៉ាបជាលើកដំបូងនៅក្នុង ប្រវត្តិសាស្ត្រ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះសហគមន៍ដែលមានលោកអភិបាលដែលទទួលការតែង តាំងពីសម្តេចប៉ាបនោះ គឺព្រះសហគមន៍កាតូលិក ស៊ីនចូវ (Zhengzhou) ដែលជាព្រះសហគ មន៍មួយស្ថិតនៅក្នុងខេត្ត ហេណាន ប្រទេសចិន ។
ប្រភពដដែលបានរាយការណ៍ថា លោកអភិបាលដែលទទួលការតែងតាំងដោយសម្តេចប៉ាប តំបូងនេះ គឺលោក តាដេវ វ៉ាង យូសេង (Taddeo Wang Yuesheng ) ដោយត្រូវបានគេដឹងថា បានចូលមកគង្វាលព្រះសហគមន៍នេះជាផ្លូវការចាប់តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤តទៅ ។
លោកអភិបាល តាដេវ វ៉ាង យូសេង ត្រូវបានគេដឹងថា គឺបានទទួលការតែងតាំងដោយសម្តេច ប៉ាបតាំងពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ ហើយត្រូវបានប្រកាសនៅក្នុងថ្ងៃជាមួយគ្នានឹងថ្ងៃសន្តអាសនៈ និងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមមួយដែលជាការរីកចម្រើន មួយថ្ងៃនៃទំនាក់ទំនងរវាងចិន និងសន្តអាសនៈ។
លោកអភិបាលថ្មីត្រូវបានគេដឹងថា គឺកើតនៅក្នុងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ១៩៦៦ ហើយបានសិក្សាទស្សនៈវិទ្យា និងទេវវិទ្យានៅសាលាទេវវិទ្យាល័យមជ្ឈឹមភាគខាងត្បូងពីឆ្នាំ១៩៨៧ ដល់ ឆ្នាំ១៩៩៣ ។
លោកត្រូវបានគេដឹងថា បានក្លាយជាបូជាចារ្យមួយរូបនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ១៩៩៣ ហើយត្រូវបានចាត់តាំងអោយបម្រើនៅព្រះសហគមន៍ស៊ីនចូលនេះរហូតដល់លោកបាន ទទួលការតែងតាំងជាលោកអភិបាល៕