គ្រីស្តសាសនិក ៣០នាក់បានរងរបួសក្នុងការវាយប្រហារដោយហ្វូងមនុស្សនៅរដ្ឋ អូឌីសា ប្រទេសឥណ្ឌា

ហ្វូងមនុស្សប្រមាណជា ២000 នាក់បានចូលទៅវាយប្រហារគ្រីស្តបរិស័ទ នៅក្នុងភូមិមួយក្នុងរដ្ឋ អូឌីសា ភាគខាងកើតប្រទេសឥណ្ឌាកាលពីថ្ងៃទី ២១ ខែមិថុនា។
ការវាយប្រហារនេះ បានកើតឡើង នៅម៉ោង៩ព្រឹកបានបណ្តាលឱ្យមនុស្សជាង៣០នាក់រងរបួស ហើយយ៉ាងហោចណាស់២០នាក់រងរបួសធ្ងន់។
ឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើលនៃអំពើហិង្សាបានកើតឡើងនៅពេលព្រឹកនៅក្នុងភូមិ កូតាមាតេរូ (Kotamateru ) ស្រុក ម៉ាលកាងជីរី (Malkangiri ) បង្កឡើងដោយក្រុមមនុស្សមួយក្រុម។
ក្រោយកើតហេតុប៉ូលិសបានឆ្លើយតបភ្លាមៗ ដោយបានជួយសង្គ្រោះអ្នករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
លោក ប៉ាឡាប លីម៉ា (Pallab Lima) គ្រីស្តបរិស័ទមួយរូបបាននិយាយថា អ្នករងរបួសមិនសូវធ្ងន់ធ្ងរបច្ចុប្បន្នកំពុងស្វែងរកជម្រកនៅក្នុងអគារព្រះវិហារក្នុងតំបន់។
លោកបានបន្ថែមថា "សហគមន៍គ្រីស្តបរិស័ទនៅ ទីនោះកំពុងតែត្រូវការជំនួយជាបន្ទាន់ រួមទាំងការផ្តល់អាហារ និងទីជំរក ហើយសម្រាប់អ្នករបួសគឺត្រូវការ ជំនួយផ្នែកវេជ្ជសាស្រ្ដផងដែរ៕
Daily Program
