គ្រីស្តបរិស័ទរាប់ពាន់នាក់ចូលរួមពិធីបុណ្យរំលឹកនិងលើកតម្លើងព្រះនាងម៉ារីនៅទីក្រុងមុំបៃ
គ្រីស្តបរិស័ទរាប់ពាន់នាក់នៅក្នុងទីក្រុងមុំបៃ ដែលជាទីក្រុងនៃរដ្ឋ ម៉ាហារ៉ាហ្វត្រា ( Maharashtra )ភាគខាងលិចនៃប្រទេសឥណ្ឌា និងតំបន់ជិតខាងបានប្រមូលផ្តុំគ្នានៅព្រះវិហារ សន្តមីខាអែល ( St. Michael) កាលពីថ្ងៃទី ២៧ខែមិថុនា ដើម្បីអបអរសាទរពិធីបុណ្យប្រចាំឆ្នាំរំលឹកដល់ព្រះនាងម៉ារី ដែលជាពិធីបុណ្យដ៏ធំ។
ពិធីបុណ្យនេះត្រូវបានគេដឹងថា គឺបានរៀបចំនិងដឹកនាំដោយលោកអគ្គអភិបាល យូហាន រ៉ូឌ្រីហ្គេស (John Rodrigues) បុព្វជិត និង អស់លោកបូជាចារ្យប្រហែលជា៣០ រូប។
លោកអគ្គអភិបាលបានលើកឡើងថា ពិធីនេះបានរៀបចំឡើងក្រោម ប្រធានបទ "កិច្ចសហការរវាងព្រះជាម្ចាស់ និងមនុស្សជាតិ" ដើម្បីអញ្ជើញគ្រីស្តបរិស័ទ ឱ្យក្លាយជាដៃគូដ៏សកម្មក្នុងផែនការសង្គ្រោះរបស់ព្រះជាម្ចាស់។
លោកអគ្គអភិបាលបានបន្តថា ព្រះនាម៉ារី ជាមាតាគំរូ ដ៏ល្អឥតខ្ចោះនៃកិច្ចសហប្រតិបត្តិការរវាងព្រះជាម្ចាស់និងមនុស្សជាតិ ។
លោកអគ្គអភិបាលក៏បានទាញយកការបំផុសគំនិតពីជីវិតរបស់សន្ត ហ្វ្រង់ស៊ីស ដោយលើកទឹកចិត្តគ្រីស្តបរិស័ទ ឱ្យយល់ដោយអធិស្ឋានអំពីគោលបំណងរបស់ព្រះសម្រាប់ជីវិតរបស់ពួកគេ។
ពិធីបុណ្យប្រចាំឆ្នាំនេះគឺជាពិធីបុណ្យ ដ៏សំខាន់បំផុតមួយរបស់ទីក្រុង មុំបៃ ដែលបានទាក់ទាញអ្នកកាន់សាសនាកាតូលិករាប់ពាន់នាក់ និងអ្នកកាន់សាសនាដទៃទៀតជារៀងរាល់ឆ្នាំ ដើម្បីទូល អង្វរដល់ ព្រះមាតាដ៏មានពរ និងបន្តជំនឿរបស់ពួកគេលើព្រះគ្រីស្ត៕