គ្រីស្តបរិស័ទនៅឥណ្ឌាចម្លងព្រះគម្ពីរពីរក្បាលដោយដៃ
ព្រះសហគមន៍កាតូលិកក្នុងស្រុកមួយក្នុងប្រទេសឥណ្ឌាបានបង្កើតប្រវត្តិសាស្ត្រ ខណៈដែលព្រះសហគមន៍កាតូលិកជាង ៧00 នាក់រួមគ្នាចម្លងព្រះគម្ពីរដែលសរសេរដោយដៃចំនួន២ ច្បាប់ មួយជាភាសាអង់គ្លេស និងមួយទៀតជាភាសាម៉ាឡាយ៉ាឡា។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាសមិទ្ធផលតែមួយគត់នៅក្នុងពិភពលោកដែលបង្ហាញអំពីសេចក្តីអំណត់និងតស៊ូរបស់គ្រិស្តបរិស័ទ ដើម្បីស្តារជំនឿរបស់ពួកគេឡើងវិញ ។
សមិទ្ធផលនេះ ត្រូវបានរួមគ្នារៀបចំឡើងោយ ក្រុមយុវជននៃព្រះវិហារក្នុងតំបន់ក្នុងប្រទេសឥណ្ឌាក្រោមគម្រោងមួយហៅថា គម្រោង Biblia 2024 ដែលជាគំនិតផ្តួចផ្តើមរយៈពេលប្រាំមួយខែដែលដឹកនាំដោយក្រុមយុវជននៃអារ៉ាមកាមែល (Carmel Parish) នៅ ទីក្រុងពូណេ (Pune ) រដ្ឋ ម៉ាហារ៉ាស្ត្រារ ( Maharashtra) បានបង្កើតប្រវត្តិសាស្ត្រ។
កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះ បានបណ្តាលឱ្យពិភពលោកមានព្រះគម្ពីរពីរដែលមាន កម្រាស២.៧០០ ទំព័រជាភាសាអង់គ្លេស និង ២.៨០០ ទំព័រជាភាសាម៉ាឡាយ៉ាឡា។
ព្រះគម្ពីរទាំងនេះត្រូវបានគេយកទៅធ្វើពិធីដង្ហែយ៉ាងឱឡារិកក្នុងអំឡុងពេលបុណ្យបូជាព្រះវិហារកាលពីថ្ងៃអាទិត្យ ហើយឥឡូវនេះត្រូវបានគេតម្កល់នៅអាសនៈនៃព្រះវិហារ ដើម្បីជាសក្ខីភាពចំពោះការឧទ្ទិសនិងជំនឿរបស់អ្នកកាន់សាសនាគ្រិស្ត។
គំនិតផ្តួចផ្តើមខាងវិញ្ញាណនេះមានគោលបំណងលើកទឹកចិត្តអ្នកកាន់សាសនាគ្រឹស្តឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ តាមរយៈការចូលរួមរបស់ពួកគេនៅក្នុងបទគម្ពីរដែលសរសេរដោយដៃ។
ថ្លែងទៅកាន់សារព័ត៌មាន លោកស្រី អាល់មេតា ចូយ ( Almeta Joy ) ដែលជាយុវគ្រិស្តសាសនិកម្នាក់ បាននិយាយថា ៖ «សម្រាប់យើងជាយុវវ័យ គម្រោងនេះបានពង្រឹងទំនាក់ទំនងរបស់យើងយ៉ាងខ្លាំងទៅនឹងចំណេះដឹងអំពីបទគម្ពីរ»។
លោកបានលើកឡើងថា ៖ «យើងត្រូវតែបែងចែកជំពូក រចនាក្រដាស ចែកចាយវាទៅឱ្យអ្នកកាន់សាសនាគ្រិស្ត ហើយបន្ទាប់មកអាន និងចងក្រងសន្លឹកដែលសរសេរដោយដៃ។ វាជាការងារជាច្រើន ប៉ុន្តែយើងរីករាយនឹងដំណើរការនេះ»។
លោកស្រីក៏បានកត់សម្គាល់ផងដែរថា រាល់វគ្គរៀបចំផែនការទាំងអស់បានចាប់ផ្តើម និងបញ្ចប់ដោយការអធិស្ឋាន ជំរុញអារម្មណ៍នៃគោលបំណង និងការរួបរួមក្នុងចំណោមអ្នកចូលរួម៕