គ្រីស្តបរិស័ទនៅម៉ូណាកូកំពុងរង់ចាំដំណើរទស្សនកិច្ចសម្តេចប៉ាបឡេអូ

គ្រីស្តបរិស័ទនៅប្រទេសម៉ូណាកូកំពុងទន្ទឹងរង់ចាំដំណើរយាងទស្សនកិច្ច​របស់សម្តេចប៉ាបឡេអូទី១៤ នៅពេលដ៏ខ្លីខាងមុខ ដោយក្តីរីករាយ ដែល​ជាដំណើរ​ទស្សនកិច្ច​លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សម្តេចប៉ាបឡេអូ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានចំនួនពីរដែលចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ព្រះបរមរាជវាំងមូណាកូ និង អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅប្រទេសម៉ូណាកូបានបញ្ជាក់ពីព័ត៌មានដែលចេញផ្សាយ ដោយការិយាល័យព័ត៌មានសន្តអាសនៈហើយថា នឹងរង់ចាំទ្រង់នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា។

ដំណើរទស្សនកិច្ចនេះត្រូវបានបញ្ជាក់ថា គឺធ្វើឡើងក្រោយព្រះអង្គម្ចាស់អាល់ប៊ើតទី ២ បានយាងសម្តេចប៉ាបមក ទស្សនកិច្ចនៅម៉ូណាកូ ក្នុងអំឡុងពេលនៃការជួបពិភាក្សាជាឯកជននៅបុរីវ៉ាទីកង់នៅថ្ងៃទី ១៧ ខែមករា កន្លងទៅ៕

Daily Program

Livesteam thumbnail