គ្រហស្ថជាង៤០០នាក់បញ្ចប់កម្មសិក្សាពីច្បាប់ព្រះសហគមន៍

វិទ្យុវ៉ារីតាសអាស៊ីប្រចាំប្រទេសឥណ្ឌាបានរាយការណ៍ថា គ្រហស្ថជាង៤០០នាក់ បានបញ្ចប់ការសិក្សាអំពីច្បាប់ព្រះសហគមន៍​។​

វគ្គបណ្តុះបណ្តាលកម្មសិក្សាបានរៀបចំឡើងដោយមានការគាំទ្រពីក្រុមលោកអភិបាលនៃព្រះសហគមន៍ឥណ្ឌា ដោយមានអ្នកចូលរួមសរុប ៤៣៧ នាក់ មកពីប្រទេសចំនួន ២៣ ។​

វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់កាលពីថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅទីក្រុង​បឹងហ្គាឡូ  ដោ យមានការចូលរួមបង្រៀនដោយលោកបូជាចារ្យ មេលីន រ៉េនជីត អាំប្រូស (Merlin Rengith Ambrose) ដែលជាលេខាប្រតិបត្តិនៃគណកម្មការច្បាប់ព្រះសហគមន៍នៃក្រុមអន្តរសភាលោ កអភិបាលនៃព្រហសហគមន៍ឥណ្ឌា និងសាស្ត្រាចារ្យមកពីវិទ្យាស្ថានសន្តសិលា  គឺ លោកបណ្ឌិត ចន មេនដូនណា (John Mendonca )។

មេរៀនដែលបានបណ្តុះបណ្តាលសំខាន់សម្រាប់វគ្គបណ្តុះបណ្តាលនេះគឺរួមមានរចនាសម្ព័ន្ធរបស់ព្រះសហគមន៍កាតូលិក ក្រុមប្រឹក្សាផ្សេងៗនៅក្នុងព្រះសហគមន៍ និង ការទទួលខុសត្រូវ របស់គណកម្មការផ្សេងៗ​៕

Daily Program

Livesteam thumbnail