គិតត្រឹមតែឆ្នាំ២០២៣ បំណុលពិភពលោកឡើងដល់ទៅ ៩៧ទ្រីលានដុល្លារ

បុរីវ៉ាទីកង់គាំទ្ររបាយការណ៍ដែលអំពាវនាវឱ្យមានកំណែទម្រង់ហិរញ្ញវត្ថុដើម្បីកាត់បន្ថយវិបត្តិបំណុលពិភពលោក ដែលគិតត្រឹមតែឆ្នាំ២០២៣ បំណុលសាធារណៈសាកលមានទំហំដល់ទៅ៩៧ ទ្រីលានដុល្លារ។
បុរីវ៉ាទីកង់បានគាំទ្ររបាយការណ៍ដែលអំពាវនាវឱ្យមានកំណែទម្រង់ដើម្បីកាត់បន្ថយវិបត្តិបំណុលពិភពលោកដែលប៉ះពាល់ដល់មនុស្សរាប់ពាន់លាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ការគាំទ្រនេះត្រូវបានបង្ហាញនៅក្នុងឯកសារដែលមានចំណងជើងថា "របាយការណ៍ ករុណាទិគុណ : ប្លង់មេសម្រាប់ការដោះស្រាយបំណុល វិបត្តិអភិវឌ្ឍន៍ និងការបង្កើតមូលនិធិហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ចសកលដែលផ្តោតលើប្រជាជនប្រកបដោយនិរន្តរភាព" ដែលគេ បានបង្ហាញនៅបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមរបស់សន្តអសន់កាលពីពេលថ្មីៗនេះ។
ឯកសារនេះត្រូវបានបោះពុម្ភក្រោមការគាំទ្រដោយ សម្តេចប៉ាបឡេអូទី១៤ ដើម្បីស្វែងរកមធ្យោបាយដើម្បីអនុវត្តការរៀបចំគ្រប់គ្រងបំណុលឡើងវិញដោយផ្អែកលើគោលការណ៍សីលធម៌។
យោងតាមទិន្នន័យដែលរក្សាដោយអង្គការសហប្រជាជាតិ បំណុលសាធារណៈពិភពលោកនៅឆ្នាំ២០២៣បានកើនឡើង៥,៦ ទ្រីលានដុល្លារលើសឆ្នាំ២០២២៕
Daily Program
