គណៈវាយតម្លៃពានរង្វាន់ភាតរភាពជួបសម្តេចប៉ាប
គណៈវាយតម្លៃសម្រាប់ពានរង្វាន់ភាតរភាពដែលមានឈ្មោះថា ហ្សាយ៉េត (Zayed Prize) បានទទួលការអនុញ្ញាតជួបពីសំណាក់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដើម្បីស្នើសុំមតិនិងយោបល់ឈានទៅធ្វើសេចក្តីសម្រេចប្រកាសជ័យលាភីនៃពានរង្វាន់នៅនៅក្នុងឆ្នាំ២០២៤។
ពានរង្វាន់ ហ្សាយ៉េត នេះ ត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០១៩ ដោយសម្តេចប៉ាប និង ប្រមុខមេដឹកនាំសាសនាមូស្លីម គឺ សម្តេច អាល់ អាហ្សាត អាមេឌ អាល់ តាយិប (Al-Azhar Ahmed Al-Tayeb) នៅទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) រដ្ឋធានីនៃប្រទេស សហភាពអារ៉ាប់ អេមីរ៉ាត ។
ពានរង្វាន់នេះបានផ្តួចផ្តើមឡើងនៅក្នុងគោលបំណងត្រួសត្រាយរកនូវដំណាក់កាលថ្មីមួយ នៃចលនាជាសកលស្តីអំពីកិច្ចសន្ទនា ភាតរភាព និង សហប្រតិបត្តិការរវាងសាសនា និងវប្បធម៌។
លោក មូហាមេឌ អាបដែលសាឡាម (Mohamed Abdelsalam) គណវិនិច្ឆ័យមួយរូបសម្រាប់ពានរង្វាន់នេះ បានអះអាងថា ក្រុមការងារចង់យល់កាន់តែច្បាស់អំពីគោលគំនិត ខណៈមកដល់ពេលនេះ គណកម្មការកំពុងសម្លឹងបុគ្គលចំនួនប្រមាណជា ៤០ រូបដើម្បីសម្រេច៕