ក្រុមសិស្សានុសិស្សបង់ក្លាដែសលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន

ក្រុមចលនាសិស្សកាតូលិកបង់ក្លាដែស កាលពីចុងខែឧសភា បានរៀបចំកម្មវិធីយល់ដឹងអំពីបរិស្ថានសម្រាប់សិស្សនៅសាលាកុមារពិសិដ្ឋ (Holy Child Ideal ) នៅសង្កាត់ ហ្គាហ្ស៊ីពួ (Gazipur) ដែលជាមមជ្ឈមណ្ឌលឧស្សាហកម្មមួយនៅភាគខាងជើងនៃទីក្រុង ដាកា (Dhaka)។

កម្មវិធីនេះជាផ្នែកមួយនៃយុទ្ធនាការយល់ដឹងពីបរិស្ថានផែនដីរយៈពេល៤៥ ថ្ងៃ ដោយគេរៀបចំឡើង ក្នុងគោលបំណងជម្រុញសិស្សានុសិស្សវ័យក្មេងឱ្យយល់ដឹងកាន់តែច្បាស់អំពីការទទួលខុសត្រូវរបស់ពួកគេក្នុងការថែរក្សាបរិស្ថាន និងការពារភពផែនដីជារួម។

តាមរយៈការពិភាក្សា និងសកម្មភាពអន្តរកម្ម សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការគ្រប់គ្រងបរិស្ថាន និងតួនាទីដោយជំរុញឲ្យពួកគេបែងចែកគ្នាធ្វើសកម្មភាពតូចៗ ប៉ុន្តែមានអត្ថន័យអាចដើរតួក្នុងការកសាងអនាគតប្រកបដោយចីរភាព។

កម្មវិធីនេះមានការចូលរួមពីលោកបូជាចារ្យ  ខូកុន វាំងសង់ ហ្គោម៉េស (Khokon Vincent Gomes ) និង លោកបូជាចារ្យ អេឌីត្យា ចន រ៉ូឌ្រីហ្គេស ( Aditya John Rodrigues) និង ក្រុមការងារជាច្រើន។

នាឱកាសនោះ លោកបូជាចារ្យ បានបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ការយល់ដឹងអំពីបរិស្ថាន ការចូលរួមរបស់យុវជន និងសកម្មភាពរួមគ្នាដើម្បីឆ្លើយតបទៅនឹងវិបត្តិបរិស្ថានដែលកំពុងកើនឡើង។

លោកបូជាចារ្យក៏បានសង្កត់ធ្ងន់ថា ការអប់រំ និងការផ្តល់អំណាចដល់យុវជន គឺមានសារៈសំខាន់សម្រាប់ការបង្កើតការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែងនៅក្នុងសង្គម និងបរិស្ថាន។

កម្មវិធីនេះបានបញ្ចប់ដោយការប្តេជ្ញាចិត្តឡើងវិញក្នុងចំណោមសិស្ស និងអ្នករៀបចំកម្មវិធី ដើម្បីបន្តលើកកម្ពស់ការទទួលខុសត្រូវផ្នែកបរិស្ថានតាមរយៈសកម្មភាពប្រចាំថ្ងៃ និងការចូលរួមរបស់សហគមន៍។

ចលនានិស្សិតកាតូលិកបង់ក្លាដែស គឺជាចលនាយុវសិស្សសាលា និងសាកលវិទ្យាល័យកាតូលិកនៅក្នុងប្រទេសបង់ក្លាដែស។ ចលនានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ហើយបន្តបម្រើយុវជនទូទាំងប្រទេស៕

Daily Program

Livesteam thumbnail