ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិក និងអង់គ្លីកង់រួមគ្នាជំរុញឱ្យមានឯកភាព
ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិក និងអង់គ្លីកង់បាន សង្កត់ធ្ងន់លើដំណើរប្រកបដោយផ្លែផ្កាឆ្ពោះទៅរកការផ្សះផ្សាគ្នា។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវកាលពីដើមខែកុម្ភៈ ។
ស្ថានភាពដ៏វិជ្ជមាននេះ បានកើតមានឡើងនៅក្រោយពេលដែលក្រុមលោកអភិបាលនៃព្រះ សហគមន៍កាតូលិក និងក្រុមអភិបាលនៃអង់គ្លីកង់បានជួបគ្នា ហើយបានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើការឆ្ពោះទៅរកការរួបរួមរបស់គ្រីស្តបរិស័ទ ខណៈពេលដែលការដោះស្រាយបញ្ហារួមគ្នា នៅក្នុងជំនូបដែលបានធ្វើកាលពីចុងខែមករា។
ជំនួបនេះបានរៀបចំឡើងនៅក្រោមប្រធានបទដ៏សំខាន់ គឺ សក្ខីភាពរួម ការត្រាស់ហៅ និង ការប្តេជ្ញាចិត្ត។
ជំនួបនេះបានរៀបចំឡើងដោយមានការចូលរួម ដោយក្រុមលោកអភិបាលនៃព្រះសហគមន៍ទាំងពីរមកពី ២៧ ប្រទេសនៅទូទាំងពិភពលោក ។
សេចក្តីប្រកាសបានអញអាងថា បន្ទាប់ពីបួនសតវត្សនៃជម្លោះ និងការបែកបាក់គ្នា នៅក្នុងព្រះសហគមន៍ ឥឡូវនេះព្រះសហគមន៍ទាំងពីរបានដើរឆ្ពោះទៅរកការផ្សះផ្សាគ្នា។
អស់រយៈពេលជិតប្រាំមួយទស្សវត្សមកនេះព្រះសហគមន៍ទាំងពីរបានពិភាក្សាគ្នាច្រើន ពេលខ្លះផ្លូវមានសភាពរដិបរដុប ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធបានធ្វើការ ហើយព្រះសហគមន៍របស់យើងក៏ទទួលបាននូវផ្លែផ្កាយ៉ាងអស្ចារ្យនេះ៕