ក្រុមលោកអភិបាលនៅអឺរ៉ុបគាំទ្រការផ្តន្ទាទោសករណីសម្លាប់រង្គាលនៅនីហ្សេរីយ៉ា
ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅសហភាពអឺរ៉ុបបានប្រកាសគាំទ្រសេចក្តីសម្រេចមួយរបស់សហភាពអឺរ៉ុបដែលបានថ្កោលទោសករណីសម្លាប់រង្គាលមួយ ដែលបានកើតមានឡើងនៅប្រទេសនីហ្សេរីយ៉ា។
វ៉ាទីកង់ញូវបានរាយការណ៍ថា កុ្រមលោកអភិបាលនៅអឺរ៉ុបនៅតែសំដែងនូវការព្រួយបារម្ភចំពោះអ្វីៗជាពិសេសគឺអំពើហិង្សាដែលអាចកើតមានឡើងចំពោះសហគមន៍គ្រីស្តបរិស័ទនៅក្នុងប្រទេសនេះ ហើយបានស្នើឲ្យសហភាពអឺរ៉ុប យកចិត្តទុកដាក់លើបញ្ហាដែលបង្កឡើងដោយក្រុមភេវរកម្មអ៊ីស្លាមនិយមដែលកំពុងតែកើតមាននៅអាហ្រ្វិក ។
គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលគ្រីស្តបរិស័ទកំពុងអំណរសប្បាយរីករាយនិងពិធីបុណ្យព្រះយេស៊ូប្រសូត្រ ក្រុមសកម្មប្រយុទ្ធមូស្លីមមួយក្រុមបានសម្រុកចូលនិងបាញ់ប្រហារនៅក្នុងប្រទេសនីហ្សេរីយ៉ារហូតដល់១៦០ភូមិ នៅភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា។
ការវាយប្រហារនេះបានសម្លាប់ជីវិតមនុស្សជាគ្រីស្តបរិស័ទសរុប យ៉ាងហោចណាស់ ២០០ នាក់របួស ៣០០ នាក់ និងធ្វើឲ្យប្រជាពលរដ្ឋ១៥.០០០ នាក់ បានផ្លាស់ទីលំនៅ៕