ក្រុមគ្រួសារដូនជីបុព្វជាតាសន្តប៉ូលប្រារព្ធខួបលើកទី៧៥ឆ្នាំនៃបេសកកម្មប្រកាសដំណឹងល្អ
ក្រុមដូនជីនៃក្រុមបុព្វជាតាសន្តប៉ូលនៅឥណ្ឌាបានប្រារព្ធពិធីអបអរសាទរអំណរសប្បាយនៃពិធីបុណ្យខូបលើកទី៧៥ឆ្នាំនៃការប្រកាសដំណឹងល្អនៅក្នុងប្រទេសឥណ្ឌា ដែលត្រូវចំថ្ងៃទី ៣០ ខែមិថុនា។
ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពលោកអគ្គអភិបាល ចន រ៉ូឌ្រីហ្គេស (John Rodrigues) នៃព្រះសហគមន៍ភូមិភាគមុំបៃ នៅព្រះវិហារសន្តីតេរីសា លោកអភិបាល និង លោកបូជាចារ្យ និង ដូនជី និង គ្រិស្តបរិស័ទជាច្រើនរូប។
នាឱកាសនោះ លោកអគ្គអភិបាល ចន រ៉ូឌ្រីហ្គេស បានរំលឹកដល់ជនដែលមានសុភមង្គល ជេម អាល់បេរីរ័ន (Blessed James Alberione) ដែលគេដឹងថា គឺស្ថាបនិកមួយនៃបេសកម្មប្រកាសដំណឹងល្អរបស់ក្រុមនៅក្នុងប្រទេសឥណ្ឌាកាលពី៧៥ ឆ្នាំមុន។
លោកអគ្គអភិបាលបានមានប្រសាសន៍ថា យើងសូមអរព្រះគុណដល់ព្រះជាម្ចាស់ចំពោះការយល់ដឹងដ៏អស្ចារ្យរបស់លោក និងចំពោះអ្នកត្រួសត្រាយផ្លូវនានា ដែលបានប្រកាសដំណឹងល្អនៅឥណ្ឌាតាំងពីដំបូងមក។
លោកបានមានប្រសាសន៍ថា ពន្លឺត្រូវតែភ្លឺឡើង ហើយ ពន្លឺរបស់ព្រះជាម្ចាស់បានកំពុងតែបន្តបំភ្លឺចិត្តគំនិតយើងទាំងអស់គ្នារហូតដល់បច្ចុប្បន្ន ហើយក៏អរគុណដល់ព្រះជាម្ចាស់ ដែលអនុញ្ញាតឲ្យគ្រិស្តបរិស័ទនៅឥណ្ឌាស្គាល់អ្វីដែលត្រឹមត្រូវ និងអ្វីដែលខុស។
លោកបានជំរុញឲ្យក្រុមដូនជីទាំងអស់ បន្តអនុញ្ញាតការប្រកាសដំណឹងល្អដើម្បីឲ្យពន្លឺរបស់ព្រះគ្រីស្តបំភ្លឺវិថីនៃជីវិត តាមរយៈពាក្យសម្ដី និងសកម្មភាពរបស់ក្រុមដូនជី មិនមែនសម្រាប់ការទទួលស្គាល់នោះទេ ប៉ុន្តែដើម្បីឲ្យអ្នកដទៃអាចទទួលបានការបំផុសគំនិតឲ្យដើរតាមព្រះគ្រីស្ត៕