ក្រុមការងារស្ម័គ្រចិត្តនៅអ៊ុយក្រែននឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជីវិត

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន វ៉ាទីកង់ញូវ នារីវ័យក្មេងម្នាក់មកពីតំបន់ ខឺសុន  (Kherson) បានអះអាងថា នៅក្នុងនាមជាអ្នកស័្មគ្រចិត្តនាងនិងក្រុមការងារគឺកំពុងតែ​លះបង់គ្រប់យ៉ាងដើម្បីជិវិតអ្នកគ្រប់គ្នា។

កញ្ញា អូឡេណា គូលីហ៊ីណា (Olena Kulyhina) បានចែករំលែកពីបទពិសោធន៍ការងាររបស់នាងថា អ្វីដែលនាងកំពុងតែធ្វើជាជម្រើសរបស់នាង និងជនរួមជាតិជាច្រើនផ្សេងទៀតដែលត្រូវតែ លះបង់ខ្លួនដើម្បីជួយទាហាននៅជួរមុខក្នុងសម័យសង្រ្គាមនិងការងារមនុស្សធម៌ផ្សេងៗ។​

កញ្ញា បានពន្យល់ថាការស្ម័គ្រចិត្តគឺជាបាតុភូតថ្មីសម្រាប់ប្រជាជនអ៊ុយក្រែនដែលត្រូវបានបង្កើតឡើង ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

កញ្ញាវ័យ២៥ឆ្នាំរូបនេះបានបន្តថា នៅថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ គឺជាថ្ងៃដែលភ្ញាក់ផ្អើលដោយកម្លាំងយោធាអ៊ុយក្រែនបានលុកលុយអ៊ុយក្រែន​ ហើយទីក្រុង ណូវ៉ា កាស្ខូវ៉ា  (Nova Kakhovka)នៅភាគខាងត្បូងតំបន់​តំបន់ខឺសុន ដែលជាកន្លែងនាងរស់នៅតាំងពីតូច ត្រូវកាន់កាប់ដោយរុស្ស៊ី​។​

កញ្ញាបានបន្តថា កញ្ញាបានដឹងរឿងនេះតាមព័ត៌មានខណៈដែលនាងបានទទួលព័ត៌មាននៅពេលដែលនាងកំពុងតែរៀននៅសាកលវិទ្យាល័យកាតូលិកមួយនៅទីក្រុង ល្វីវ (Lviv) ប៉ុន្តែជីដូ​នវ័យ ៨៥ ឆ្នាំ ប្អូនប្រុស និងក្រុមគ្រួសាររបស់គេ ព្រមទាំងម្តាយរបស់កញ្ញគឺជាប់នៅទីនោះ។​

ដោយសារតែបែបនេះហើយទើបនាងគិតថា នាងត្រូវតែធ្វើអ្វីម្យ៉ាងដែលមានគុណតម្លៃ ដើម្បីកាត់បន្ថយការព្រួយបារម្ភ និង ការភ័យខ្លាច ហើយក៏អាចជួយប្រទេស ដោយបានស្ម័គ្រចិត្តចូលជាក្រុមអ្នកស្ម័គ្រចិត្តរៀបចំជាកញ្ចប់ថ្នាំសង្កូវ  និង ធ្វើការជាជំនួយការក្រុមគ្រូពេទ្យជួយព្យាបាលទាហានដែលរងរបួស មកពីសង្រ្គាមជួរមុខ  ហើយក៏បានបន្តការងារនេះជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ហើយក៏នាងនៅតែបន្តការងារនេះបន្តដដែល៕

Daily Program

Livesteam thumbnail