ក្រុមការងារព្រះសហគមន៍កាតូលិកហ្វីលីពីនជំរុញការការពារកម្មករក្នុងអំឡុងពេលបដិវត្តន៍ AI
ក្រុមការងារដែលគាំទ្រដោយព្រះសហគមន៍កាតូលិកនៅហ្វីលីពីន បានស្វាគមន៍សារ ថ្មីរបស់សម្តេចប៉ាប ឡេអូទី១៤ស្តីពីបញ្ញាសិប្បនិម្មិត ហើយបានជំរុញឱ្យព្រះសហគមន៍នៅក្នុងប្រទេសយកចិត្តទុកដាក់លើ ការការពារកាន់តែរឹងមាំសម្រាប់កម្មករដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាឌីជីថល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី ៣០ខែឧសភា ក្រុមសហជីបសាមគ្គីភាពប្រជាជន-កម្មករនៃព្រះសហគមន៍ បានលើកឡើងថា សាររបស់សម្តេចប៉ាប ពិពណ៌នាថាវាជាការអនុវត្តទាន់ពេលវេលា ចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត ស្វ័យប្រវត្តិកម្ម និងសេដ្ឋកិច្ចឌីជីថល។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ពួកគេបានលើកឡើងថា សេដ្ឋកិច្ចគួរតែជាយន្តការដែលការពារនិងផ្តល់ប្រយោជន៍ដល់កម្មករ មិនមែនអោយកម្មកររងគ្រោះឡើយ។
ប្រភពដដែលបានលើកឡើងថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាមិនគួរត្រូវបានប្រើដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការផ្លាស់ទីលំនៅរបស់កម្មករ ការបង្ក្រាបសហជីព ឬការរិចរិលសិទ្ធិកម្មករនោះទេ។
ប្រភពដដែលបន្តថា ការងារមិនមែនគ្រាន់តែជាសកម្មភាពសេដ្ឋកិច្ចនោះទេ វាគឺជាការចូលរួមក្នុងសកម្មភាពច្នៃប្រឌិតរបស់ព្រះជាម្ចាស់ ដូចនេះនៅពេលដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ជាចម្បងដើម្បីជំនួសកម្មករក្នុងការស្វែងរកប្រាក់ចំណេញកាន់តែច្រើន គ្រោះមហន្តរាយសង្គមថ្មីមួយបានលេចចេញឡើង ដែលមិនត្រឹមតែដកហូតជីវភាពរស់នៅរបស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដកហូតសេចក្តីថ្លៃថ្នូរ និងការចូលរួមរបស់កម្មករផងដែរ៕