ក្រសួងព័ត៌មាន រៀបចំ​សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន

ក្រសួងព័ត៌មាន បានប្រកាសឱ្យដឹងថា ក្រសួងនឹងរៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់​ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង​ព័ត៌មាន​ ចុះថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤ បានបញ្ជាក់ថា គោលបំណងនៃកា​ររៀបចំសិក្ខាសាលានេះ គឺដើម្បីបង្កើតវេទិកាជជែកពិភាក្សា ផ្លាស់ប្ដូរយោ​បល់រវាង ថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងអ្នកសារព័ត៌មានលើវឌ្ឍនភាព បញ្ហាប្រ​ឈម និងការវិវត្តនៃបច្ចេកវិទ្យា ឱ្យស្របនឹងបរិការណ៍ដែលក្រសួងកំពុងរៀបចំសណ្តាប់ធ្នាប់ព័ត៌មាន ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឈា ឆ្ពោះទៅរកការរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ចូលរួមសិក្ខាសាលានេះ ​អាចទាក់ទងចុះឈ្មោះតាមរយៈ កញ្ញា ឆន ណាវី ដែលមានទូរស័ព្ទលេខ: ០១២ ៨១៨ ៧៦៦ (តេឡេក្រាម) ឱ្យបាន មុនថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤៕

Daily Program

Livesteam thumbnail