កុមារទាំងអស់មានសិទ្ធិដឹងពីអត្តសញ្ញាណ និងទទួលការពារដោយច្បាប់
នៅទ្វីបអាហ្រ្វិកខាងត្បូង កុមារក្រីក្រ និងជនពិការជាច្រើនត្រូវបានប្រឈមមុខនឹងភាពគ្មានរដ្ឋ ដោយសារកង្វះសំបុត្រកំណើត អត្តសញ្ញាណស្របច្បាប់ និងសញ្ជាតិ។
មនុស្សជាច្រើនដែលកើតនៅតំបន់ជនបទ និងដាច់ស្រយាលប្រឈមមុខនឹងការគំរាមកំហែងដោយពលកម្មកុមារ ការរៀបការដោយបង្ខំ និងការជួញដូរមនុស្សហើយ ជារឿយៗពួកគេក៏ត្រូវបានដកហូតសិទ្ធិទទួលបានការអប់រំ សេវាសង្គម និងសុខភាពផងដែរ។
យោងតាមរបាយការណ៍ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានឲ្យដឹងថា កុមារប្រមាណ 1១៩លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំគ្មានសំបុត្រកំណើតនៅអាហ្វ្រិកខាងត្បូង ស្របពេលដែលប្រទេសនេះ ជាប្រទេស ពហុសាសនា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអគ្គអភិបាល បូទី ថ្លាហ្គាល់ ( Buti Tlhagale) និងអភិបាល នៅព្រះសហគមន៍នៅក្នុងទីក្រុង ចូហាណេស្ប័ក (Johannesburg) បានកំពុងតែដឹកនាំធ្វើយុទ្ធនាការមួយ ដើម្បីផ្តល់អត្តសញ្ញាណដល់ពួកគេ។
លោកបានលើកឡើងពី «កិច្ចការបន្ទាន់ក្នុងការលើកទឹកចិត្តឱ្យរដ្ឋាភិបាលអាហ្រ្វិកខាងត្បូងទទួលយកការអនុវត្តនៃការចេញសំបុត្រកំណើតភ្លាមៗបន្ទាប់ពីការចុះឈ្មោះកំណើត ដែលជាការអនុវត្តល្អ និងស្តង់ដារនៅក្នុងតំបន់»៕