កិច្ចប្រជុំកំពូលត្រាំ ពូទីន មូលហេតុដែលជម្រើសធ្វើនៅអាឡាស្កាគឺមិនសាមញ្ញពេក

នេះគឺជាទីកន្លែងមានប្រជាប្រិយភាពណាស់បើតាមហេតុផលជាច្រើន។ មុននឹងប្រកាសអំពី ការរៀបចំកិច្ចប្រជុំកំពូលជាមួយលោកវ្លាឌីមៀ ពូទីន នៅរដ្ឋអាឡាស្កា លោកដូណាល់ ត្រាំ បាន ប្រាប់ឲ្យដឹងជាមុនថា ជម្រើសនៃទីកន្លែងនៃជំនួបនេះមានអត្ថន័យខ្លាំង។
មេដឹកនាំទាំងពីរនឹងជួបចរចានៅថ្ងៃទី១៥ ខែសីហា ដោយមាន ឬគ្មានលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គីចូលរួម នៅក្នុងរដ្ឋដែលស្ថិតនៅភាគខាងជើងបំផុតនៃសហរដ្ឋអាម៉េរិក។ សម្រាប់ប្រធានបទនៃកិច្ចពិភាក្សា គឺសង្រ្គាមនៅអ៊ុយក្រែន និងកិច្ចព្រមព្រៀងជាសមតិកម្ម រវាងទីក្រុងគៀវ និងទីក្រុងមូស្គូ ដើម្បីបញ្ចប់សង្រ្គាម ដូចដែលបានលើកឡើងដោយប្រធានាធិបតីអាម៉េរិក។
ជម្រើសមួយក្នុងចំណោមជម្រើសជាច្រើននឹងធ្វើនៅអេនចូរ៉ាហ្ស៍ ដែលជាទីក្រុងធំបំផុតនៃរដ្ឋអាឡាស្កា នៃព្រំដែនជាមួយរុស្ស៊ី។ នៅភាគខាងលិចរដ្ឋគឺច្រកសមុទ្របេរីង ដែលបែងចែកទ្វីបអាម៉េរិក និងទ្វីបអាស៊ី។ លោកម៉ៃ ដុនលីវី អភិបាលរដ្ឋអាឡាស្កា បានសម្តែងសេចក្តីរីករាយ និងនិយាយថា ៖ “អាឡាស្កាមានទីតាំងភូមិសាស្រ្តដែលជាចំនុចយុទ្ធសាស្រ្តបំផុតនៅលើពិភពលោក ជាកន្លែងជួបគ្នារវាងទ្វីបអាម៉េរិកខាងជើង អាស៊ី សមុទ្រអាកទិកនៅខាងជើង និងសមុទ្រប៉ាស៊ីហ្វីកនៅខាងត្បូង”។ វាមិនមានកន្លែងណា ដែលដើរតួនាទីជាអាយុជីវិតដ៏សំខាន់បំផុតនៅក្នុងការការពារ សន្តិសុខថាមពល និងភាពជាអ្នកដឹកនាំនៅអាកទិករបស់អាម៉េរិកដូច្នេះទេ។
សម្រាប់លោកដូណាល់ ត្រាំ ការមករបស់លោកវ្លាឌីមៀ ពូទីន លើដីអាម៉េរិក អាចបង្ហាញ នូវជ័យជម្នះដ៏តូចមួយ។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ជំនួប ឥស្សរជនទាំងពីរ នឹងត្រូវកំហិតឲ្យ ចំណាយពេលជាច្រើនម៉ោងដើម្បីហោះទៅកាន់អាឡាស្កា ដែលជាដែនដីនៅដាច់សង្វែង។ វាមានចម្ងាយ ៧០០០ គម រវាងទីក្រុងមូស្គូ និងអេនចូរ៉ាហ្ស៍។ ចំណែកខាងភាគីអាម៉េរិក រាងជិតជាង ដោយសារតែលោកដូណាល់ ត្រាំ នឹងត្រូវធ្វើដំណើរ ៥៥០០ គម តាមផ្លូវអាកាសមុននឹងចុះចតនៅអាកាសយានដ្ឋានទីក្រុងនៃរដ្ឋ។ មិនថាស្ថានភាពបែបណាក៏ដោយ មេដឹកនាំទាំងពីរនឹងឃ្លាតឆ្ងាយទៅកាន់ចុងផែនដីពីជម្លោះដែលពួកគាត់នឹងលើកឡើងលំអិតអំពីសង្រ្គាមនៅអ៊ុយក្រែន។
ចំពេលនៅខណៈដែលលោកដូណាល់ ត្រាំ លើកឡើងអំពីលទ្ធភាពនៃការដោះដូរដី រវាង អ៊ុយក្រែន និងរុស្ស៊ី នៅភាគខាងកើតអឺរ៉ុប អាឡាស្កាឆ្លុះបញ្ចាំងអំពីករណីរដែលដ្ឋមួយប្រគល់ អធិបតេយ្យទៅឲ្យរដ្ឋមួយទៀត ពីព្រោះថាទឹកដីអាម៉េរិកផ្នែកមួយនេះ កាលពីដើមឡើយ គឺជា របស់....រុស្ស៊ី! ស្តេចត្សារ៍ នីកូឡា ទី២ បានលក់ខេត្តដ៏ធំនេះទៅឲ្យប្រជាជាតិក្មេងខ្ចីគឺអាម៉េរិក នៅឆ្នាំ១៨៦៧ ក្នុងតម្លៃទឹកប្រាក់ ៧,២ លានដុល្លារ។ នៅសម័យនោះ ទីក្រុងមូស្គូ និងទីក្រុងវ់ាស៊ីនតុន អាចត្រូវបានចាត់ទុកគ្នាជាសម្ព័ន្ធមិត្តផង។
វាវិបាក ៖ សព្វថ្ងៃ ស្នាមដាននៃអតីតកាលមានស្ថិតនៅឡើយនៅរដ្ឋអាឡាស្កា។ ព្រះវិហារអូតូដុករុស្ស៊ី នៅតែស្ថិតនៅទីនោះ ជាពិសេសនៅភាគខាងលិចនៃរដ្ឋ និងនៅតាមកម្រងកោះអាឡេអ៊ូត។
លោកប្រានដុន បយឡាន សាស្រ្តាចារ្យនៅសកលវិទ្យាល័យអាឡាស្កា ហ្វ៊ែរប៊ែង បញ្ជាក់ថា ៖ “វប្បធម៌ និងប្រវត្តិសាស្រ្តរុស្ស៊ី គឺចាក់ជ្រៅនៅអាឡាស្កា”។
លើសពីទំនាក់ទំនងរួម លោកដូណាល់ ត្រាំ និងលោកវ្លាឌីមៀ ពូទីន ចែករំលែកជាពិសេសនៅអាឡាស្កានូវឆន្ទៈរួម គឺការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់អាកទិក។
សម្រាប់ប្រេង ឧស្ម័ន រ៉ែកម្រ... ឥស្សរជនទាំងពីរក្រឡេកមើលទៅលើចំណូលដែលផ្តល់ដោយការទាញយកធ្វើអាជីវកម្មនៃរតនសម្បត្តិនៅភាគខាងជើងនៃភពផែនដីទាំងនេះ។ សហរដ្ឋអាម៉េរិក និងរុស្ស៊ី ទាំងពីរ គឺមានអាសនៈនៅក្រុមប្រឹក្សាអាកទិក។
Daily Program
