កាលវិភាគសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវឺនីសប្រទេសអ៊ីតាលីត្រូវបានប្រកាស

 

សន្តអាសនៈបានចេញផ្សាយនូវកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចអប់រំជំនឿ របស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូទៅកាន់ទីក្រុង វឺនីស( Venice ) ប្រទេសអ៊ីតាលីដែលគ្រោងធ្វើនៅថ្ងៃទី ២៨ ខែមេសា ខាងមុខ។

ការិយាល័យព័ត៌មានសន្តអាសនៈ បានឲ្យដឹងថា សម្តេចប៉ាបនឹងយាងទស្សនកិច្ចនៅ ទីក្រុង វឺនីស ដោយឧទ្ធម្ភាគចក្រ ដែលនឹងទទួលដោយលោក ហ្រ្វង់សេស្កូ មូរ៉ាគ្លៀ (Francesco Moraglia) មន្រ្តីនៅទីក្រុងនោះ និងមន្ត្រីអ៊ីតាលីជាច្រើននាក់នៅម៉ោង ៨ ព្រឹក ហើយសម្តេចប៉ា​បនឹងយាង ជួបជាមួយអ្នកទោសស្រីប្រហែល ៨០ នាក់នៅក្នុងទីធ្លារបស់ពន្ធនាគារ។

បន្ទាប់មកសម្តេចប៉ាប គ្រោងនឹងជួបជាមួយសិល្បករនៅក្នុងវិហារនៅក្នុងពន្ធនាគារ ហើយមើ​លព្រះពន្លារបស់សន្តអាសនៈដែលត្រូវបានរៀបចំឡើងដើម្បី តាំងពិព័រណ៍សិល្បៈអន្តរជាតិលើកទី៦០។

សម្តេចប៉ាបក៏នឹងយាងចូលរួមពិធីស្វាគមន៍ជាមួយគ្រីស្តបរិស័ទ ហើយក៏គ្រោងនឹងរៀបចំពិធីថ្វាយអភិបូជាមយយ នៅទីនោះ​ និងកម្មវិធីមួយចំនួនទៀត បន្ទាប់មកយាងត្រឡប់ទៅវ៉ាទីកង់វិញនៅវេលាម៉ោង ២ និង៣០ នាទីរសៀល៕

 

Daily Program

Livesteam thumbnail