ការីតាសវៀតណាម៖ ការពារមនុស្សជំនាន់ក្រោយពីការជួញដូរមនុស្ស

ដោយសារវៀតណាមជាប្រទេសមួយដែលមានចំនួនអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងគេ វៀតណាមក៏រងគ្រោះច្រើនដែរដោយសារតែករណីជួញដូរមនុស្សដូច្នេះហើយទើប អង្គការការីតាសបានកំពុងព្យាយាមទប់ស្កាត់ករណីបន្ថែមទៀតដោយផ្តល់ការណែនាំដល់យុវជននៅក្នុងភូមិភាគនានាន។ នេះបើតាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ។​

ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ចំនួនជនរងគ្រោះនៃការជួញដូរមនុស្សនៅទូទាំងពិភពលោកបានកើនឡើងជាងបួនដង ដែលកើនឡើងពី ៣០.០០០ ទៅជិត ១៣៤.០០០នាក់ នេះបើយោងតាមរបាយការណ៍របស់ Statista ក្នុងខែមិថុនាឆ្នាំនេះ ហើយនៅក្នុងនោះ វៀតណាមគឺជាប្រទេសមួយ ដែលមានអ្នករងគ្រោះខ្លាំង។

សព្វ​ថ្ងៃ​នេះ អ្នក​ជួញ​ដូរ​មិន​ចាំ​បាច់​ជួប​ជន​រង​គ្រោះ​ដើម្បី​បោក​បញ្ឆោត​ឡើយ ពួកគេប្រើប្រាស់ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប្រព័ន្ធផ្សព្វផ្សាយសង្គមបានកំពុងតែ ក្លាយជា "ដីដ៏មានជីជាតិ" សម្រាប់ឧក្រិដ្ឋជន។ ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែតបានបណ្តាលឱ្យជនជាតិវៀតណាមជាច្រើនផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសជិតខាង ដែលបណ្តាលឱ្យមានវិបត្តិសង្គម និងបញ្ហាសង្គមធ្ងន់ធ្ងរចំពោះពួកគេ។

បងស្រី តេរីសា ផាម និញ ខាញ់ហាវ ( Teresa Pham Ninh Khanh Hau ) តំណាងអង្គការការីតាសប្រចាំភូមិភាព នៃ ហុងហាវ (Hung Hoa ) បានកំពុងតែស្ម័គ្រចិត្តធ្វើការជាមួយក្មេងជំទង់ជាង ១00 នាក់ ដើម្បីបង្រៀនពួកគេឱ្យស្គាល់ការបោកប្រាស់ និងយល់ដឹងពីការជួញដូរមនុស្ស។

មកដល់ពេលនេះ នៅក្នុងប្រទេសវៀតណាមអង្គការការីតាសបានកំពុងប្រយុទ្ធប្រឆាំងនឹងការត្រឡប់មកវិញនៃអំពើជួញដូរមនុស្សដោយផ្តល់នូវការណែនាំ និងព័ត៌មានដែលអាចទុកចិត្តបានតាមរយៈគណៈកម្មាធិការសម្រាប់ការទប់ស្កាត់ការធ្វើចំណាកស្រុកដែលមិនមានសុវត្ថិភាព និងការជួញដូរមនុស្ស ដោយផ្តោតជាពិសេសលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតដែលជារឿយៗត្រូវបានរកឃើញតាមអ៊ីនធឺណិត៕

Daily Program

Livesteam thumbnail