ការីតាសជំរុញឱ្យបេក្ខភាពចូលសហភាពអឺរ៉ុបផ្តល់អាទិភាពដល់សាមគ្គីភាព

អង្គការការីតាស បានជំរុញឱ្យប្រទេសជាបេក្ខភាពនៅក្នុងការបោះឆ្នោតចូលសហភាពអឺរ៉ុបឱ្យកំណត់អា​ទិភាពគោលនយោបាយដែលឆ្លុះបញ្ចាំងពីតម្លៃនៃសាមគ្គីភាព ការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សកលនៅ​ក្នុងតំបន់។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅមុនការបោះឆ្នោតអ៊ឺរ៉ុបដែលគេគ្រោងធ្វើនៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ អង្គការការីតាសអ៊ឺរ៉ុបបានចេញឯកសារ មួយដែលបង្ហាញពីបញ្ហាសំខាន់ៗមួយចំនួន ដែ​លគួរតែត្រូវបានផ្តល់អាទិភាពដោយសភានិងគណៈកម្មការអឺរ៉ុប។

ស្ថាប័នមិនគិតប្រាក់ចំណេញនេះបានលើកឡើងថា ប្រទេសបេក្ខភាពគួរតែរិះគិតនិងពង្រឹងទីផ្សារការងា​រឲ្យគ្រប់គ្រាន់ និងលើកកំពស់ការការពារសង្គមសម្រាប់ទាំងអស់គ្នា” ដើម្បីឈានទៅដល់គោលដៅអ​ភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិស្តីពីការកាត់បន្ថយភាពក្រីក្រនៅអឺរ៉ុបនៅឆ្នាំ២​០៣​០។

អង្គការ ការីតាស អឺរ៉ុប ក៏បានអំពាវនាវឱ្យសភាអ៊ឺរ៉ុបត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវការអនុវត្តពេញលេ​ញនៃគោលការណ៍ទាំង ២០ នៃ «សសរស្តម្ភអឺរ៉ុបនៃសិទ្ធិសង្គម» ដែលបានប្រកាសកាលពីឆ្នាំ ២០​១​៧ ដោយស្នើជាពិសេសដល់គណៈកម្មការអឺរ៉ុបឱ្យ បង្ហាញសំណើសម្រាប់ក្របខ័ណ្ឌការណែនាំ។ ស្តីពីស្ត​ង់ដារប្រាក់ចំណូលអប្បបរមាក្នុងអាណត្តិបន្ទាប់របស់សភាអឺរ៉ុបជាដើម៕

Daily Program

Livesteam thumbnail