ការផ្លាស់ប្តូរពិភពលោក គឺចាប់ផ្តើមចេញពីយើងទាំងអស់គ្នា
ការផ្លាស់ប្តូរនៅលើពិភពលោកនៅពេលសព្វថ្ងៃនេះគឺចាប់ផ្តើមចេញដំណើរពីយើងទាំងអស់គ្នា។ នេះសំដីរបស់មន្រ្តីជាន់ខ្ពស់នៃសន្តអាសនៈមួយរូប។
លោកកាឌីណាល់ ម៉ាយឃើល ហ្សេននី (Michael Czerny) អ្នកទទួលខុសត្រូវនៃក្រសួងលើកកំពស់ការអភិវឌ្ឍន៍មនុស្សនៃសន្តអាសនៈបានមានប្រសាសន៍ថា នៅពេលដែលយើងជួបការលំបាកច្រើន ហើយការលំបាកនោះវាមានទម្ងន់មហាធ្ងន់លើយើងម្នាក់ៗ យើងអាចផ្លាស់ប្តូរបាន តែការផ្លាស់ប្តូរនេះគឺត្រូវចេញពីយើងទាំងអស់គ្នា។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់បានមានប្រសាសន៍បែបនេះនៅពេលដែលលោកបានចូលរួមធ្វើបទបង្ហាញមួយកាលពីដើមខែមករា។
នាឱកាសនោះលោកបានដកស្រង់បន្ទូលរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូមួយចំនួនពាក់ព័ន្ធនឹងដំណើរការនៃការចូលរួមរបស់ព្រះសហគមន៍នៅចរន្តនៃសាកលលោកនាពេលសព្វថ្ងៃនេះ។
លោកបានមានប្រសាសន៍ថា ៖ «ការផ្លាស់ប្តូរដែលរំពឹងទុកនៅក្នុងពិភពលោកយើងនេះគឺចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូររបស់យើងម្នាក់ៗ។
លោកកាឌីណាល់បានមានប្រសាសន៍បន្តថា ៖ «ជីវិត និងជំនឿត្រូវតែធ្វើដំណើររួបរួមគ្នាយ៉ាងជិតស្និទ្ធ ពោលគឺយើងកំពុងធ្វើដំណើររួចហើយប៉ុន្តែត្រូវតែជ្រើសរើសដើម្បីឆ្ពោះទៅមុខហើយនោះ គឺជាការផ្តោតសំខាន់នៃសាររបស់សម្តេចប៉ាប សម្រាប់រាប់ពិធីបុណ្យរោយផេះ»។
លោកកាឌីណាល់ក៏បានលើកឡើងនូវបន្ទូលនិងការយកចិត្តទុកដាក់របស់សម្តេចប៉ាបចំពោះដំណើរវិវត្តន៍នៃពិភពលោកដោយរួមទាំងទាំងបញ្ហាបរិស្ថាន ឥន្តោប្រវេសន៍ ភាពក្រីក្រ និង បញ្ហាជាច្រើនទៀត៕