ការផ្តល់ប្រាក់កម្ចីរបស់អឺរ៉ុបដល់អ៊ុយក្រែនជិតត្រូវបានសម្រេចហើយ

មេដឹកនាំអឺរ៉ុប បានជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូល កាលពីថ្ងៃទី២៣ ខែមេសា នៅទីតាំងកោះ សាយប្រឺស៍ ដែលពួកគេនឹងទទួលស្វាគមន៍លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ដើម្បីអបអរសាទរ​ការ​បញ្ចេញនូវកម្ចី ៩០ពាន់លានអឺរ៉ូ ទៅឲ្យអ៊ុយក្រែន ដែលធ្វើឲ្យការប្រមើលមើល​ទៅកាន់​អនាគត កាន់តែច្បាស់លាស់។

ការប្រជុំចាប់ផ្តើមតាំងពីថ្ងៃពុធ ទី២២ ខែមេសា ការអះអាងផ្លូវការនៃប្រាក់កម្ចីត្រូវបានរំពឹងថា​នឹង​កើតឡើងក្នុងអំឡុងថ្ងៃ មុនពេលមានអាហារពេលល្ងាចរវាងប្រធានាធិបតី និងប្រមុខ​រដ្ឋាភិបាលអឺរ៉ុប នៅអាយ៉ា ណាប៉ា ម៉ារីណា ដែលជានិវេសនដ្ឋានប្រណិត​នៅច្រាំងសមុទ្រ​នៃ​កោះសាយប្រឺស៍

វត្តមានរបស់លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅកោះសាយប្រឺស៍​ដែលសព្វថ្ងៃ​គឺជា​ប្រធាន​ប្តូរវេន​នៃ​សហគមន៍អឺរ៉ុប គឺមានសារសំខាន់ជានិមិត្តរូបថា ជាការធូរស្រាលចិត្ត នៅខណៈដែលប្រាក់​នៃ​សហភាពអឺរ៉ុប នឹងអាចគាំទ្រអ៊ុយក្រែនប្រឈម​មុខនឹងរុស្ស៊ីនៅឆ្នាំ២០២៦ និង ២០២៧។

ចំណែកការបរាជ័យការបោះឆ្នោតរបស់លោក វីកទ័រ អ័របាន នៅហុងគ្រី មិនយូរទេ នឹង​ជះ​ឥទ្ធិពល​ដល់កម្រិតអឺរ៉ុប។ បន្ទាប់ពីជាច្រើនខែនៃការរាំងខ្ទប់ ប្រទេសហុងគ្រីបានដកចេញនូវ​ការ​វេតូ​របស់ខ្លួនសម្រាប់កម្ចី​ឲ្យអ៊ុយក្រែន។ ហើយវាក៏ជាការចាប់ផ្តើមឡើងវិញនៃការ​ផ្គត់ផ្គង់​ប្រេង​ពីរុស្ស៊ីទៅកាន់ទីក្រុងប៊ូដាប៉េស្ត៍ តាមរយៈបំពង់បង្ហូរប្រេងដែលឆ្លងកាត់ប្រទេសអ៊ុយក្រែន ដែរ ដែល​ជាអ្វីដើម្បីដោះស្រាយស្ថានការណ៍។ ដូច្នេះជនជាតិអឺរ៉ុបអាចដកដង្ហើមបាននៅ​ខណៈ​ដែលមន្ត្រីសហភាពអឺរ៉ុប​ធ្លាប់បានរិះគន់​អាកប្បកិរិយា​របស់វិកទ័រ អ័របាន ក្នុងកិច្ចប្រជុំ​កំពូល​​មុនកាលពីខែមីនា នៅទីក្រុងប្រ៊ុចសែល។ 

ដោយមានការខកចិត្តចំពោះភាពអសកម្មនេះ ប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ បាននិយាយ​ពាក្យ​មិនសូវរួសរាយចំពោះជនជាតិអឺរ៉ុប រហូតដល់បានបង្ហាញអាកប្បកិរិយាគំរាមកំហែង​ចំពោះ​រដ្ឋាភិបាលហុងគ្រីទៀតផង។

ចំពោះលោកវីកទ័រ អ័របាន លោកមិនបានទៅកាន់ប្រទេសសាយប្រឺស៍ទេ បន្ទាប់ពីត្រូវ​បាន​បរាជ័យ​ទល់នឹងគូប្រជែងភីធើ ម៉ាហ្គយ៉ា នៅក្នុងការបោះឆ្នោតសភា។ នាយករដ្ឋមន្ត្រីកំពុង​ត្រៀម​ផ្ទេរតំណែងរូបនេះ បានបដិសេធមិនចូលរួមកិច្ចប្រជុំកំពូលអឺរ៉ុបចុងក្រោយរបស់លោក ក្រោយ​ពីកាន់អំណាចរយៈពេលដល់១៦ឆ្នាំ។

បន្ទាប់ពីមានអារម្មណ៍ថាធូរស្រាលចិត្តចំពោះប្រាក់កម្ចីទៅឲ្យទីក្រុងគៀវ ប្រធានាធិបតី និង​ប្រមុខ​រដ្ឋាភិបាលអឺរ៉ុបនានា នឹងត្រូវផ្តោតជាសំខាន់ទៅលើសង្គ្រាមនៅមជ្ឈិមបូព៌ា។

យោងតាមមន្រ្តីជាន់ខ្ពស់មួយរូប បានឲ្យដឹងថា ទោះបីជាឧបករណ៍របស់ពួកគេមានកំណត់ ក៏​អឺរ៉ុប​បានសរសើរអំពី “ការសន្ទនាដ៏ខ្លាំង” ជាមួយប្រទេសក្នុងតំបន់ ហើយពួកគេចង់លើក​ឡើង​អំពី “ស្ថានការណ៍នៅប្រទេសលីបង់ និងការចរចារវាងអ៊ីស្រាអែល និងលីបង់។   ការជួប​ប្រជុំ​បណ្តាល​​មេដឹកនាំអឺរ៉ុប និងក្នុងតំបន់ នៅប្រទេសសាយប្រឺស៍ ផ្តល់នូវនិមិត្តសញ្ញាដ៏សំខាន់ ព្រោះ​មូលដ្ឋាន​របស់អង្គការណាតូ ដែលមានទីតាំងនៅទីនោះ ត្រូវបានវាយប្រហារដោយ​យន្តហោះ​​គ្មានមនុស្សបើកបរផលិតដោយអ៊ីរ៉ង់ កាលដើមសង្គ្រាម អាម៉េរិក អ៊ីស្រាអែល និង​អ៊ីរ៉ង់។

ដោយមានការបិទច្រកសមុទ្រអ័រមូស ដោយ​អ៊ីរ៉ង់ សង្រ្គាមបានផ្តល់នូវផលវិបាក​ធ្ងន់ធ្ងរលើ​សេដ្ឋកិច្ច​អឺរ៉ុប ដែលវិកយបត្រដើម្បីទទួល​បានការផ្គត់ផ្គង់ប្រេង និងឧស្ម័ន បានហក់ឡើងដល់ ២៤ពាន់លានដុល្លារ ក្នុងរយៈពេល ៧សប្តាហ៍។  នៅគ្រប់ប្រទេសទាំងអស់នៅអឺរ៉ុប វិធាន​ការ​ដែលចាំបាច់ជាច្រើនដែលមិនអាចខ្វះបាន ត្រូវបានបង្កើនដើម្បីគាំទ្រដល់វិស័យ​ដែលអាច​ងាយ​រង​ផល​​ប៉ះពាល់បំផុត ដូចជា វិស័យឧស្សាហកម្មធន់ធ្ងន់ កសិកម្ម និងការនេសាទ​ជាដើម។

 

Daily Program

Livesteam thumbnail