កាឌីណាល់ហ្វីលីពីនអំពាវនាវរកវិធីសាស្រ្តថ្មីដើម្បីដោះស្រាយបញ្ហាគ្រួសារ

លោកកាឌីណាល់ ចូសេ អាវិនគូឡា (Jose Advincula) អគ្គអភិបាលនៃព្រះសហគមន៍នៅទីក្រុងម៉ានីនប្រទេស​ហ្វីលីពីនអំពាវនាវឱ្យព្រះសហគមន៍ ស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីឆ្លើយតបកាន់តែប្រសើរឡើងចំពោះបញ្ហាដ៏ធំបំផុតដែលកំពុងប្រឈមមុខនឹងគ្រួសារ និងសង្គមក្នុងស​ម័យបច្ចុប្បន្ន។

លោកកាឌីណាល់បាននិយាយថា គ្រីស្តបរិស័ទគួរតែចូលរួមក្នុងការស្តាប់និងការសន្ទនាបន្ថែមទៀតដើម្បីឱ្យមានយុទ្ធសាស្រ្តគាំទ្រជីវិតដែលមានប្រសិទ្ធភាពនៅក្នុងការដោះស្រាយបញ្ហាគ្រួសារ។

លោកកាឌីណាល់បានបន្តថា ៖ «យើងក៏ត្រូវគិតឡើងវិញនូវវិធីសាស្រ្ត និងយុទ្ធសាស្ត្ររបស់យើង។ តើ​យើង​ដោះស្រាយ​បញ្ហា​លំបាក និង​ភាពស្មុគស្មាញ​នៃ​គ្រួសារ​សហសម័យ ក៏ដូចជាប្រឈមនឹងស្ថានភាព​មិន​ប្រក្រតី​ក្នុង​ផ្ទះ​ដោយ​របៀបណា ភាព​ចម្រុះ​ក្នុង​ការ​យល់​ដឹង​អំពី​អត្តសញ្ញាណ និង​បុគ្គលិកលក្ខណៈ និង​បញ្ហានានាដែល​បង្ក​ឡើង និង​រង​របួស​ដោយសមាជិកគ្រួសារ»។​

លោកកាឌីណាល់ បានសង្កត់ធ្ងន់ថា ការតស៊ូមតិដើម្បីរក្សា និងការពារភាពពិសិដ្ឋនៃជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប មិនមែនជាការចូលរួមក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាការប្រ​យុទ្ធបន្តដើម្បីនិរន្តភាពសង្គម។

លោកកាឌីណាលើបានមានប្រសាសន៍ថា តាមបទពិសោធន៍ យើងដឹងថា ដរាបណាមានការវាយប្រហារដោយស្មុគ្រស្មាញ និងមិនស៊ីជម្រៅ ទៅលើគ្រួសារ និងជីវិតមនុស្ស យើងនឹងនៅទីនោះ ដើម្បីចុះឈ្មោះនិងពង្រឹងជំហរ យ៉ាងម៉ឺងម៉ាត់របស់យើង និងធ្វើឱ្យប្រាកដថា ជំហររួប​រួមរបស់យើងត្រូវបានពង្រឹង៕

Daily Program

Livesteam thumbnail