កងទ័ពស៊ូដង់ដណ្តើមបានវិមានប្រធានាធិបតីមកវិញក្រោយបាត់បង់ជាងពីរឆ្នាំ

បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ កងទ័ព​ស៊ូដង់​បាន​ដណ្តើម​យក​វិមាន​ប្រធានាធិបតី​ ​ក្នុង​រដ្ឋធានី​ ខាទូម ( Khartoum )ពី​កងកម្លាំង​គាំទ្រ​រហ័ស​របស់​គូប្រជែង អំណាចបានមកវិញ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ជាមួយ​នឹងជោគជ័យ​នេះ កងទ័ព​ហាក់​មាន​ជំហរ​ល្អ​ក្នុង​ការ​ដណ្តើម​កាន់កាប់​រាជធានី​ម្តង​ទៀត បន្ទាប់​ពី​វា​ត្រូវ​បាន​បណ្តេញ​ចេញពីរឆ្នាំមកនេះ​។

មកដល់ពេលនេះ កងកម្លាំងគាំទ្ររហ័ស មិនបានប្រកាសឬមានប្រតិបត្តិតបតរវិញនៅឡើយទេ។

អ្នកនាំពាក្យកងទ័ពរដ្ឋាភិបាល លោក ណាប៊ិល អាបដាឡាហ្វ ( Nabil Abdallah) បានពន្យល់ថា កងទ័ព "បានរឹបអូសសម្ភារ និងអាវុធយ៉ាងច្រើន" ពីកងកម្លាំងសត្រូវ  ហើយកងទ័ពកំពុងតែពង្រឹងជំហរដើម្បី បន្តប្រយុទ្ធរហូតដល់ជ័យជំនះបានបញ្ចប់"។

ទីក្រុង ខាទូម គឺជាទីតាំងដែលសង្រ្គាមស៊ីវិលបានចាប់ផ្តើមនៅក្នុងប្រទេសស៊ូដង់ ហើយវាបានឃើញការប៉ះទង្គិចដ៏ធំបំផុតជាច្រើន។ ហើយកងកម្លាំងប្រឆាំងបានរក្សាការគ្រប់គ្រងរដ្ឋធានី និងផ្នែកខាងលិចនៃប្រទេសចាប់តាំងពីជម្លោះបានចាប់ផ្តើម។

ការដណ្តើមយកវិមានប្រធានាធិបតីនេះបានឡើងវិញ បង្ហាញពីជ័យជំនះដ៏សំខាន់មួយសម្រាប់កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងជាចំណុចរបត់មួយនៅក្នុងសង្គ្រាមស៊ីវិល។ លើសពីនេះទៀត កងទ័ពបានទទួលជោគជ័យនៅក្នុងផ្នែកខ្លះនៃភាគកណ្តាលស៊ូដង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ការប៉ុនប៉ងដើម្បីបង្កើតសន្តិភាពបានបរាជ័យជាច្រើន​ដង ខណៈដែលកងកម្លាំងគូប្រជែងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តការប្រយុទ្ធដើម្បីទទួលបានការគ្រប់គ្រងលើតំបន់យុទ្ធសាស្ត្រនៃប្រទេស៕

Daily Program

Livesteam thumbnail