កងទ័ពថៃកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងមូលដ្ឋានស៊ីវិលរបស់កម្ពុជា

ថៃបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងការរំលោភបំពានច្បាប់អន្តរជាតិដោយការបាញ់គ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក, កងទ័ពថៃបានប្រើប្រាស់ យន្តហោះទម្លាក់គ្រាប់បែកបំផ្លាញវត្តអារាម និងមណ្ឌលសុខភាពដែលជាកន្លែងប្រារព្ធជំនឿសាសនា និងមូលដ្ឋានព្យាបាលពលរដ្ឋ។

យោងតាមមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោង៥.៣០នាទីរសៀលមានយន្ដហោះថៃ F-16 មួយគ្រឿង បានមកទទម្លាក់គ្រាប់មកលើវត្តតាមាន់សែនជ័យ និងមណ្ឌលសុខភាពតាសែនជ័យ ស្ថិតនៅភូមិតាសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ បង្កឱ្យមានការខូចខាត។ នេះជាការរំលោភពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់ថៃ។

កងទ័ពថៃ ដែលនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំ និងនៅទីតាំង ៥ កន្លែងផ្សេងទៀតដែលបង្ហាញពីការឈ្លានពានបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕

Daily Program

Livesteam thumbnail