«ពិធីបុណ្យកីឡា»នឹងបើកឲ្យសាធារណៈចូលរួមសេរី
ពិធីបុណ្យកីឡា នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៣ មករា នៅហ្វេកតូរីភ្នំពេញ ចាប់ពីម៉ោង ១០ ព្រឹករហូតដល់ម៉ោង ៥:៣០ នាទីល្ងាច ដែលសាធារណជនអាចចូលរូមដោយមិនមានការគិតថ្លៃ។
បើយោងតាមការប្រកាសក្នុងគេហទំព័រហ្វេសប៊ុករបស់ Fitness Festival Phnom Penh បានឱ្យដឹងថា នៅថ្ងៃ ១៣ មករា ២០២៥ នឹងមានពិធីបុណ្យហាត់ប្រាណ នៅហ្វេកតូរីភ្នំពេញ ចាប់ពីម៉ោង ១០ ព្រឹករហូតដល់ម៉ោង ៥:៣០ នាទីល្ងាច ។
ពិធីបុណ្យកីឡានេះនឹងមានសិក្ខាសាលាដែលចូលរួមដោយឥតគិតថ្លៃ សកម្មភាពកីឡាសម្រាប់គ្រួសារ ការប្រកួត និងការសម្តែងនៅលើឆាកផងដែរ ដែលអ្នកចូលរួមនឹងមានឱកាសជួបជាមួយនឹងសហគមន៍ហាត់ប្រាណក្នុងស្រុកផ្សេងទៀតជាច្រើនផងដែរដូចជាអ្នកជំនាញផ្នែកសុខភាព និងការហាត់ប្រាណនៅតាមស្តង់ចំនួនប្រមាណ ៤០ កន្លែង ។
ក្រៅពីនេះ កម្មវិធីនេះក៏មានសកម្មភាពកីឡាផ្សេងៗប្រមាណ ៦០ ប្រភេទ ដែលក្នុងនោះរួមមាន បាញ់ធ្នូ គុនខ្មែរ និងការស្គេន និងតេស្តសុខភាពរាងកាយផងដែរ៕