២០២៤ គឺជាឆ្នាំដំបូងដែលសីតុណ្ហភាពឡើងលើសកម្រិតចង់បាន ដែលមិនឲ្យលើសពី ១,៥ °C
ឥឡូវនេះ វាច្បាស់ថា ២០២៤ គឺជាឆ្នាំដំបូងដែលសីតុណ្ហភាពឡើងលើសកម្រិតចង់បាន ឲ្យ ឡើងត្រឹម ១,៥°C បើប្រៀបធៀបនឹងយុគសម័យមុនឧស្សាហកម្ម។
សព្វថ្ងៃនេះ វាច្បាស់ថា ឆ្នាំ២០២៤ គឺជាឆ្នាំដំបូង ដែលសីតុណ្ហភាពមធ្យមពិភពលោកឡើងលើសកម្រិតកំណត់ មិនឲ្យឡើងលើសពី ១,៥°C បើប្រៀបធៀបនឹងមុនយុគសម័យឧស្សាហកម្ម។ នេះគឺជាកម្រិតដែលដាក់ចេញរយៈពេលយូរកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ បន្ទាប់ពីខែវិច្ឆិកា ដែលជាខែក្តៅជាងគេនៅលើពិភពលោក សេវាកម្មនៃការប្រែប្រួលអាកាសធាតុ (C3S) របស់ការអង្កេតពិនិត្យអឺរ៉ុប Copernicus បានប្រកាសកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ថា វាគឺជាការពិតដែលថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតដែលមិនដែលធ្លាប់បានកត់ត្រា និងឡើងហួសសីតុណ្ហភាពដែលកម្រិតឲ្យឡើងត្រឹម ១,៥°C នៃកម្រិតមុនយុគសម័យឧស្សាហកម្ម។
កាលពីខែវិច្ឆិកា មានការកត់សម្គាល់ឃើញមាន ព្យុះទីហ្វុងដែលបំផ្លិចបំផ្លាញជាបន្តបន្ទាប់នៅអាស៊ី និងការបន្តគ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្តនៅអាហ្វ្រិកខាងត្បូង និងតំបន់អាម៉ាហ្សូន។ សីតុណ្ហភាពឡើង ១,៦២°C ក្តៅជាងមុន នៅខែវិច្ឆិកា ដែលគេគិតដល់សម័យដែលមនុស្សជាតិមិនទាន់ដុតប្រេងផូស៊ីល ឧស្ម័ន ឬធ្យូង សម្រាប់ធ្វើឧស្សាហកម្ម។ យោងតាមមូលដ្ឋានទិន្នន័យ ERA5 នៃ កូពែរនីគូស បានឲ្យដឹងថា ខែវិច្ឆិកា គឺជាខែទី១៦ ក្នុងចំណោម ១៧ខែមុន ដែលកត់ត្រាឃើញសីតុណ្ហភាពឡើងមិនធម្មតា លើស ១,៥°C បើប្រៀងធៀបនឹងអំឡុងពេល ពីឆ្នាំ១៨៥០ ដល់ឆ្នាំ ១៩០០។
ការកម្រិតជានិមិត្តរូបនេះ ពាក់ព័ន្ធទៅនឹងកម្រិតដែលប្រកបដោយមហិច្ចតានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ដែលសំដៅ គ្រប់គ្រងការឡើងកម្តៅឲ្យស្ថិតនៅក្រោម ២°C តាមរយៈការបន្តខិតខំប្រឹងប្រែងដើម្បីកម្រិតសីតុណ្ហភាពមិនឲ្យឡើងលើសពី ១,៥°C ។ កិច្ចព្រមព្រៀងនេះ ពីមុនយោងទៅលើនិន្នការរយៈពេលវែង។
ការកម្រិតមធ្យមនៃការកើនកម្តៅមិនឲ្យលើសពី ១,៥°C នឹងត្រូវធ្វើការត្រួតពិនិត្យយ៉ាងហោចណាស់ ២០ឆ្នាំ ដើម្បីពិចារណាទៅលើកម្រិតដែលមនុស្សអាចគ្រប់គ្រងបាន។
តាមការប្រកាន់យកគោលវិនិច្ឆ័យនេះ អាកាសធាតុសព្វថ្ងៃ បានឡើងប្រមាណ ១,៣°C ។ ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលនៃអង្គការសហប្រជាជាតិសម្រាប់អាកាសធាតុ វាយតម្លៃថា ការកម្រិតមិនឲ្យលើសពី ១,៥°C នឹងប្រហែលអាចសម្រេចបាន នៅរវាងឆ្នាំ ២០៣០ និង ២០៣៥។ ចំណែកការវិវត្តន៍នៃការបំភាយឧស្ម័នផ្ទះកញ្ចក់របស់មនុស្សជាតិ ក៏ខិតជិតដល់ចំនុចកំពូល ហើយក៏មិនទាន់ថយចុះទេ។
យោងតាមការគណនាពីមុនរបស់អង្គការសហប្រជាជាតិ ពិភពលោកមិនស្ថិតនៅលើផ្លូវល្អទេ នៃការកាត់បន្ថយការបំពុលឧស្ម័នកាបូនិកដើម្បីបញ្ចៀសពីភាពធ្ងន់ធ្ងរដ៏ខ្លាំងក្លានៃគ្រោះរាំងស្ងួត រលកកម្តៅ ឬភ្លៀងព្យុះ ដែលគេពិនិត្យឃើញមានរួចហើយ។ ពួកវាធ្វើឲ្យបាត់បង់ច្រើន ទាំងជីវិតមនុស្ស និងមានឥទ្ធិពលទៅលើសេដ្ឋកិច្ច។
យោងតាមអង្គការសហប្រជាជាតិខាងបរិស្ថាន បានឲ្យដឹងថា នយោបាយសព្វថ្ងៃនៃប្រជាជាតិនានា នាំពិភពលោកទៅដល់ការកើនកម្តៅដ៏មហន្តរាយ ៣,១°C នៅក្នុងសតវត្ស ឬ ២,៦°C ប្រសិនបើកិច្ចសន្យាត្រូវបានធ្វើប្រសើរ។
ប្រទេសនានាមានពេលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីដាក់ទៅអង្គការសហប្រជាជាតិ អំពីការត្រួតពិនិត្យឡើងវិញនូវគោលដៅរបស់ពួកគេខាងអាកាសធាតុ ពីពេលនេះ រហូតដល់ឆ្នាំ២០៣៥ ដែលគេហៅថា “ការចូលរួមវិភាគទានដាច់ខាតនៅកម្រិតជាតិ”។