អនាគតនៃសារធាតុលីធ្យូម ពីពេលនេះ រហូតដល់ឆ្នាំ២០៣០

សព្វថ្ងៃនេះ លីធ្យូម គឺជាសារធាតុរ៉ែដែលចាំបាច់មិនអាចខ្វះបានដើម្បីផលិតអាគុយយានយន្តអគ្គីសនី។ យោងតាមការសិក្សាថ្មីមួយ ការទាញយកបន្ថែមគឺចាំបាច់មិនអាចខ្វះបាន ដើម្បី ធានាការផ្ទេរទៅកាន់ថាមពលស្អាត។ យានយន្តអគ្គីសនីគឺត្រូវការចាំបាច់ឲ្យការដឹកជញ្ជូនលែងបំភាយកាបូន។ ដើម្បីផលិតអាគុយចាំបាច់សម្រាប់ដំណើរការរបស់ពួកវា គេត្រូវការលីធ្យូម ដែលសារធាតុរ៉ែចាំបាច់។
លោកលូកាស មីអៃយ៍ បណ្ឌិតវិទ្យាសាស្រ្តនយោបាយនៅវិទ្យាស្ថានកាតូលិកទីក្រុងលីល ប្រទេសបារាំង និងជាអ្នកឯកទេសជុំវិញបញ្ហាធនធានយុទ្ធសាស្រ្តនេះ បានពន្យល់ថា ៖ “វាអាចទៅរួចនឹងផលិតអាគុយដោយមិនប្រើសារធាតុកូបាល់ និងនីកែល ប៉ុន្តែលីធ្យូមគឺជាសារធាតុដែលចាំបាច់មិនអាចខ្វះបាន។
យោងតាមអ្នកសិក្សាស្រាវជ្រាវមកពីសកលវិទ្យាល័យសៀងហៃប្រទេសចិន និងសកលវិទ្យាល័យឡូនប្រទេសស៊ុយអែត បានឲ្យដឹងថា ទស្សនវិស័យជាច្រើនត្រូវបានគ្រោងទុក។ នៅក្នុងការសិក្សាមួយដែលត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Cell Reports Sustainability កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ពួកគេ វាយតម្លៃលើសេណារីយ៉ូសេដ្ឋកិច្ចផ្សេងៗ ដើម្បីវាយតម្លៃថា តើកង្វះខាតសារធាតុលីធ្យូមអាចនឹងកើតមុនឆ្នាំ២០៣០ ឬយ៉ាងណា?
អ្នកសិក្សាស្រាវជ្រាវបានផ្តោចទៅលើប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើម្បីមើលលើអនាគតរបស់ពួកគេដែលពឹងផ្អែកលើការនាំចូលសារធាតុលីធ្យូម។ ប៉ូលទាំង ៣ នេះ តំណាងឲ្យ ៨០% នៃការលក់នៅទូទាំងពិភពលោកនៃយានយន្តអគ្គីសនី។ នៅត្រឹមឆ្នាំ២០៣០ ប្រទេសចិនអាចនឹងត្រូវការចាំបាច់សារធាតុលីធ្យូមកាបូណាតរហូតដល់ ១,៣ លានតោន។ អឺរ៉ុបត្រូវការ ៧៩២០០០ តោន និងសហរដ្ឋអាម៉េរិក ត្រូវការ ៦៩២០០០ តោន។
លទ្ធផលនៃការសិក្សាបង្ហាញថា ទោះបីនៅក្នុងសមតិកម្មដែលប្រកបដោយមហិច្ចតាបំផុតនៃការទាញយកលីធ្យូមក្នុងតំបន់ មិនទីផ្សារណាមួយនៃទីផ្សារធំទាំងបីនៃពិភពលោកអាចឈានដល់អាចបំពេញតម្រូវការទាំងស្រុងរបស់ខ្លួនតែខ្លួនឯងបានឡើយ។ គម្រោងជីករ៉ែដែលកំពុងធ្វើ ឬនឹងគ្រោងធ្វើអាចឲ្យប្រទេសចិនផលិតរ៉ែលីធ្យូមបានចម្លោះ ៨០៤០០០តោន ទៅ ១,១ លានតោន សហរដ្ឋអាម៉េរិកបានចន្លោះ ២២៩០០០តោន និង៦១០០០០តោន និងអឺរ៉ុបបានតែ ៣២៥០០០ តោន។ គឺអឺរ៉ុបដែលមានឱនភាពបរិមាណខ្លាំងបំផុត។ ដូច្នេះ អ្នកសិក្សាស្រាវជ្រាវផ្តល់អនុសាសន៍ឲ្យផ្តោចលើអាទិភាពនៃការបង្កើតការជីកយករ៉ែលីធ្យូមនេះ។
ជម្រើសនានាខ្វះខាតនាពេលសព្វថ្ងៃ។ រីឯការស្រាវជ្រាវអំពីអាគុយសូដ្យូម គឺនិយាយមិនចេញ ដោយសារតែការធ្វើពាណិជ្ចកម្មពួកវាស្ថិតនៅភាពមិនច្បាស់លាស់ ដោយសារតែសមត្ថភាពដ៏ខ្សោយរបស់ពួកវា។ តែការកែច្នៃពួកវាឡើងវិញក៏សន្យាធ្វើផងដែរដើម្បីសម្រាលសំពាធលើធនធានផ្សេងៗ។ ប៉ុន្តែលោកលូកាស មីអៃយ៍ រំឭកថា ៖ “ការកែចៃ្នលីធ្យូមកើនមានឡើងបន្តិចម្តងៗនៅអឺរ៉ុបផងដែរ”។
យោងតាមរបាយការណ៍មួយនៃសហព័ន្ធអឺរ៉ុបសម្រាប់ការដឹកជញ្ជូន និងបរិស្ថាន បានឲ្យដឹងថា ការកែច្នៃអាចគ្របដណ្តប់បាន ១៤% នៃតម្រូវការត្រឹមឆ្នាំ២០៣០។ ការសិក្សាក៏បានរំឭកអំពីមធ្យោបាយមួយដែលគេជារឿយៗតែងតែធ្វើមិនដឹងមិនឮ ៖ គឺការរស់នៅសមល្មម ដូចជា កាត់បន្ថយចំនួនរថយន្តដោយការធ្វើដំណើរជាសមូហភាពដែលអាចបន្ថយតម្រូវការលីធ្យូម។
ដូច្នេះអនាគតនៃវិស័យរ៉ែលីធ្យូមស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ភាពតានតឹងនៃការផ្តល់ជូនលីធ្យូម បកស្រាយដោយការពឹងផ្អែកខាងភូមិសាស្រ្តនយោបាយដែលចេះតែកើនឡើង ជម្លោះខាងបរិស្ថាន និងជម្រើសខាងឧស្សាហកម្មដ៏លំបាកសម្រាប់អឺរ៉ុប។ លើសពីនេះមិនធ្លាប់មាន បញ្ហាថាមពលបានក្លាយជាបញ្ហាចម្បងជាសកល ព្រមទាំងបញ្ហាការពើបប្រទះទង្គិចគ្នាខាងបច្ចេកវិជ្ជា សេដ្ឋកិច្ច និងរបៀបរស់នៅរបស់មនុស្សម្នាក់ៗ ផងដែរ។
Daily Program
