អង្គការសហប្រជាជាតិបញ្ចេញទឹកប្រាក់ ១០០លានដុល្លារ ដើម្បីបង្កើនល្បឿនការ ឆ្លើយតបនឹងវិបត្តិមនុស្សធម៌
នៅខណៈដែលការផ្តល់ហិរញ្ញប្បទានក្នុងកម្រិតពិភពលោកស្ថិតនៅក្នុងភាពងងឹត អង្គការសហប្រជាជាតិបានបញ្ចេញទឹកប្រាក់ ១០០លានដុល្លារនៃមូលនិធិកណ្តាល ជាការអន្តរគមន៍ដើម្បីកម្មវិធីមនុស្សធម៌បន្ទាន់ដើម្បីជួយការខ្វះខាតហិរញ្ញប្បទានសំខាន់នៅក្នុង ១០ប្រទេសនៃទ្វីបអាហ្វ្រិក អាម៉េរិក អាស៊ី និងមជ្ឈិមបូព៌ា។
ច្រើនជាង ១ ភាគ ៣ នៃការផ្តល់ហិរញ្ញប្បទានថ្មីនៃនៃមូលនិធិឆ្លើយតបបន្ទាន់កណ្តាល ដែលចាត់ចែងដោយការិយាល័យនៃកិច្ចសហប្រតិបត្តិការនៃកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ នឹងគាំទ្រប្រតិបត្តិការផ្តល់ជំនួយទៅដល់ប្រទេសយ៉េមែន ២០លាន ដុល្លារ អេត្យូពី ១៥លានដុល្លារ ដែលប្រជាជនប្រទេសទាំងពីរបានប្រឈមមុខនឹងឥទ្ធិពលរួមគ្នាពីកាអត់ឃ្លាន ការផ្លាស់ទីលំនៅរបស់ប្រជាជន ជំងឺ និងមហន្តរាយអាកាសធាតុ។
កម្មវិធីថ្មីនៃការផ្តល់ហិរញ្ញប្បទាននឹងគាំទ្រផងដែរដល់កិច្ចសហប្រតិបត្តិការមនុស្សធម៌នៅក្នុងប្រទេសនានាដែលកំពុងក្លាយជាចំណីនៃជម្លោះជាច្រើនឆ្នាំ និងមានជនភៀសខ្លួនដែលបានធ្វើឲ្យឈឺចាប់ដោយការប៉ះទង្គិចផ្លូវចិត្ត និងស្រ្តេសដោយសារអាកាសធាតុទៀត។
ទឹកប្រាក់ដែលត្រូវផ្តល់ មានដល់ ភូមា ១២លានដុល្លារ ប្រទេសម៉ាលី ១១លានដុល្លារ បឺគីណា ហ្វ៉ាសូ ១០លានដុល្លារ ហៃទី ៩លានដុល្លារ កាំមឺរូន ៧លានដុល្លារ និងម៉ូហ្ស៉ំប៊ិច ៧លានដុល្លារ។
លោកស្រីច័យស៍ អឹមស៊ូយ៉ា អនុអគ្គនាយិកាសម្រាប់កិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលស្តីទីនៃកម្មវិធីសង្រ្គោះបន្ទាន់ បានថ្លែងថា ៖ “នៅក្នុងស្ថានភាពជាច្រើន កង្វះខាតហិរញ្ញវត្ថុរារាំងអង្គការមនុស្សធម៌នានាអាចជួយទៅដល់មនុស្សដែលត្រូវការជំនួយចាំបាច់បំផុត”។
ដោយទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុគឺជាកត្តាមួយគន្លឹះនៃតម្រូវការមនុស្សធម៌។ មួយផ្នែកនៃការកៀងគរថវិកានេះនឹងប្រើប្រាស់សម្រាប់លើកម្ពស់សកម្មភាពមនុស្សធម៌ប្រកបដោយបញ្ញាសម្រាប់ការប៉ះពាល់ដោយអាកាសធាតុ។
ប្រទេសដែលកំពុងជួបគ្រោះរាំងស្ងួត និងទឹកជំនន់ដែលបង្កឡើងដោយបាតុភូតអេល នីណូ ដូចជា ប៊ូរុនឌី គឺទទួលបាន ៥លានដុល្លារ ម៉ាឡាវីទទួលបាន ៤លាន ដុល្លារ ក៏រួមបញ្ចូលនៅក្នុងជំនួយខាងលើដែរ។
លោកស្រីច័យស៍ អឹមស៊ូយ៉ា បានបន្ថែមថា ៖ ”ការផ្តល់ហិរញ្ញប្បទានរបស់មូលនិធិឆ្លើយតបបន្ទាន់ គឺជាការចាក់បញ្ចូលលុយនៅក្នុងការសង្រ្គោះចុងក្រោយដើម្បីបញ្ចៀសស្ថានភាពអាក្រក់បំផុត និងសង្រ្គោះជីវិតនៅខណៈដែលការផ្តល់ហិរញ្ញប្បទានមនុស្សធម៌ដទៃៗ ទៀត មិនមានសមរម្យ។ វាគឺបន្ទាន់ដែលថា អ្នកផ្តល់ជំនួយយល់ព្រមការផ្តោចអារម្មណ៍ដែលកើនឡើង និងត្រូវបានគាំទ្រសម្រាប់វិបត្តិខ្វះខាតហិរញ្ញប្បទាន។”
នេះគឺជាការកៀងគរលុយលើកទី២ នៃមូលនិធិឆ្លើយតបបន្ទាន់ សម្រាប់ស្ថានភាពបន្ទាន់ដែលខ្វះហិរញ្ញប្បទាននៅឆ្នាំនេះ បន្ទាប់ពីការបញ្ចេញលុយ ១០០លានដុល្លារ កាលពីខែកុម្ភៈ សម្រាប់ប្រទេសចំនួន ៧។ ការកៀងគរកាលពីខែកុម្ភៈមុន បានអនុញ្ញាតឲ្យអាចគាំទ្រប្រតិបត្តិការមនុស្សធម៌នានានៅប្រទេសឆាត សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រទេសហុងឌូរ៉ាស លីបង់ នីហ្សេ ស៊ូដង់ និងប្រទេសស៊ីរី។
នៅឆ្នាំនេះ សហគមន៍មនុស្សធម៌ស្វែងរកទឹកប្រាក់ប្រមាណ ៤៩ ពាន់លានដុល្លារដើម្បីយកមកជួយមនុស្ស ១៨៧លាននាក់ ដែលស្ថិតនៅក្នុងចំណោមជនងាយរងគ្រោះបំផុតនៅក្នុងស្ថានភាពវិបត្តិនៅក្នុងពិភពលោក។ បច្ចុប្បន្ន មានតែ ២៩% នៃមូលនិធិ ដែលបានទទួល។ នេះធ្វើឲ្យមានការខ្វះខាតរហូតដល់ ៣៥ពាន់លានដុល្លារ។