ហេតុអ្វីកសិករឥណ្ឌា បង្កើតចលនាតវ៉ា?

នៅសប្តាហ៍នេះ កសិករឥណ្ឌារាប់ពាន់នាក់ បានទៅកាន់ទីក្រុងញូដេលី តាមត្រាក់ទ័រ ដែល​បង្កឡើងវិញនូវចលនាតវ៉ាដូចឆ្នាំ២០២០-២០២១ ដែលបានរាំងខ្ទប់ផ្លូវចូលទៅកាន់រដ្ឋធានី​។

នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី ត្រូវបានកំហិតឲ្យដកថយ និងលុបចោល​ច្បាប់​មិន​លូកដៃទៅលើសកម្មភាពកសិកម្ម ដូចជាទីផ្សារកសិកម្មជាដើម។ សហជីបកសិកម្ម​បញ្ជាក់​ថា រដ្ឋាភិបាលមិនដែលធ្វើ​អ្វី​គ្រប់គ្រាន់​ដើម្បីដោះស្រាយបញ្ហាទេ ដែលជំរុញឲ្យពួកគេត្រូវចាប់​ផ្តើម​ចលនា​បាតុកម្ម​ឡើង​វិញ។ ប៉ូលីសប្រឆាំងភេរវកម្មជាច្រើន មកទល់ពេលនេះ បានទប់​ស្កាត់​ការរុលទៅមុខ​របស់​បាតុករជាមួយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង​ដាក់រនាំងបេតុង​រារាំង ប៉ុន្តែកសិករសន្យា​នឹង​បន្ត​ចលនា​របស់ពួកគេ។

វិស័យកសិកម្មឥណ្ឌាគឺធំធេងណាស់ និងលិចលង់ទៅក្នុងការលំបាកជាច្រើន។ កសិកម្ម​ប្រើ​ប្រាស់​ជាង ៤៥% នៃកម្លាំងពលកម្មរបស់ប្រទេស និងតំណាងឲ្យ ១៥% នៃផលិតកម្ម​ក្នុង​ស្រុក​សរុប GDP។ បដិវត្តបៃតងនៅទសវត្សឆ្នាំ១៩៧០ បានធ្វើឲ្យឥណ្ឌា​ដែលប្រឈមមុខ​ជា​ទៀង​ទាត់នឹងការខ្វះខាតចំណីអាហារទៅជាអ្នកនាំចេញដ៏សំខាន់នៃផលិតផលកសិកម្ម។

យោងតាមការអង្កេតរបស់ក្រសួងកសិកម្មឥណ្ឌា ឆ្នាំ២០១៥-២០១៦ បានឲ្យដឹងថា ទំហំមធ្យម​នៃ​ការធ្វើកសិកម្មនៅតែតូចតាច ៖ កសិករច្រើនជាង ៨៥% មានដីតិចជាង ២ហិចតា។ ហើយ​មាន​កសិករមិនដល់ ១%ផង មានដីច្រើនជាង ១០ហិចតា។

ការខ្វះខាតទឹក ទឹកជំនន់ និងលក្ខខណ្ឌឧតុនិយម មិនទៀងទាត់ ទាក់ទងនឹងការ​ប្រែប្រួល​អាកាស​ធាតុ ព្រមទាំងបំណុលបានដាក់ទម្ងន់យ៉ាងខ្លាំង​ទៅលើកសិករ។ យោងតាមតួ​លេខ​ផ្លូវ​ការ ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ កសិករច្រើនជាង ៣០០០០០នាក់ បានធ្វើអត្តឃាត​ដោយសារ​បំណុល​។ កសិករ​​ជាច្រើនមានវិបត្តិផ្លូវចិត្តទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុជាប្រចាំ។

លោកសានឌីប គូម៉ា អាយុ ៤០ឆ្នាំ នាំមុខបាតុករ បានរៀបរាប់ថា ៖ “យើងធ្វើការរយៈពេល យ៉ាង​យូរនៅក្នុងចំការ ហើយយើងមានការលំបាកយ៉ាងខ្លាំង​នឹងឈលើជើងទាំងពីរ”។

ទោះបីជាយ៉ាងណា កសិករឥណ្ឌា មានទម្ងន់ទៅលើនយោបាយខ្លាំងដោយសារចំនួនច្រើន​របស់​ពួកគេ ៖​ មនុស្សរាប់ម៉ឺននាក់បានបោះជំរុំ​នៅជាយក្រុងញូ ដឺលី នៅអំឡុង ចលនាលើក​មុន ដើម្បីទាមទារថា រដ្ឋាភិបាលរបស់លោកណារិនដ្រា ម៉ូឌី ត្រូវបោះបង់ចោល​ពង្រាង​ច្បាប់​មិន​លូកដៃចូលសកម្មភាព​កសិកម្ម។

សព្វថ្ងៃ កសិករឥណ្ឌា មានការធានារយៈពេលវែង​ ដែលតម្រូវឲ្យរដ្ឋាភិបាល​ទិញ​ផលិត​ផល​ខ្លះ មានជាអាទិ៍ ស្រូវ និងស្រូវសាលី នៅពេលដែលតម្លៃរបស់ពួកវាធ្លាក់ចុះក្រោម​កម្រិត​ណា​មួយ​​នៅលើទីផ្សារ។ ការទាមទារសំខាន់របស់សហជីប គឺពង្រីកតម្លៃអប្បរិមា ក្នុងការគាំទ្រ​សម្រាប់​គ្រប់ដំណាំ ដើម្បីការពារពួកគេពីការប្រែប្រួលមិនទៀងទាត់នៃទីផ្សារ។

រដ្ឋាភិបាលរបស់លោកម៉ូឌី បានសន្យា ពិនិត្យ ការសុំនេះ បន្ទាប់ពីបាតុកម្មឆ្នាំ២០២១ ប៉ុន្តែ​សហជីប បញ្ជាក់ថា តាំងពីពេលនោះមក មិនមានអ្វីដែលរដ្ឋាភិបាលធ្វើទេ។ ពួកគេក៏ចង់បាន ថា ការ​តាមដានប្រឆាំងនឹងមេសហជីប ដែលដឹកនាំបាតុកម្ម ត្រូវតែលុបបំបាត់ និង​ត្រូវ​ផ្តល់​សោធនប្រចាំខែ ១២០ ដុល្លារដល់កសិករដែលមានអាយុច្រើនជាង ៦០ឆ្នាំ។

ការទាមទារដទៃៗ ជាច្រើនទៀត សំដៅឲ្យមានការការពារកាន់តែធំឡើងដល់កសិករ​ដែល​ប្រឈម​នឹងការប្រែប្រួលរបស់ទីផ្សារ ការសម្រាលបំណុល ការដកឥណ្ឌាចេញពីអង្គការ ពាណិជ្ជកម្ម​ពិភពលោក (OMC) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំង​ការធានាពីការ​ឧបត្ថម្ភ​ធនដែលមានស្រាប់ មានជាអាទិ៍ អគ្គីសនីមិនយកលុយ មិនត្រូវលុបទេ។

យោងតាមឯកសាថវិកា ឥណ្ឌាបានចំណាយរួចហើយ ច្រើនជាង ៥០ពាន់លានដុល្លារ ក្នុង​មួយ​​​ឆ្នាំ​ដើម្បីឧបត្ថម្ភធន​ដល់​កសិករ។ ប៉ុន្តែ​ការឧបត្ថម្ភធននេះ បានធ្វើឲ្យបាត់បង់ផលិតភាព​ដោយ​លើក​ទឹកចិត្តដល់ការដាំដុះ​ដែលមិនស្របតាមលក្ខខណ្ឌតំបន់ ដូចជា ការដាំដុះស្រូវ បាន​ធ្វើ​ឲ្យ​រី​កស្ងួត​ស្រទាប់ទឹកក្រោមដីនៅក្នុងរដ្ឋ ពេនចាប ជាដើម។

 

Daily Program

Livesteam thumbnail