ស្ថានជីវចម្រុះអនុញ្ញាតឲ្យព្រៃឈើស៊ូទ្រាំបានល្អនឹងការប្រែប្រួលអាកាសធាតុ
យោងតាមការសិក្សាពីរដែលផ្សព្វផ្សាយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា ស្ថានជីវចម្រុះកាន់ធំបំផុតនឹងអនុញ្ញាឲ្យព្រៃឈើស៊ូទ្រាំបានល្អនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងបន្តធានានូវគុណប្រយោជន៍របស់ព្រៃឈើ ដោយចាប់ផ្តើមពីការច្នៃឡើងវិញ នូវសារធាតុកាបូន និងសារធាតុចិញ្ចឹម។
លោកស្តេហ្វាន ហាតថេនវីឡើ ដែលជានាយកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្តរបស់បារាំង បានធ្វើការសង្ខេបថា ៖ “នៅពេលដែលស្ថានជីវចម្រុះ មានភាពចម្រុះកាន់តែច្រើន វាអាចថែរក្សាដំណើរការដូចគ្នានៃប្រព័ន្ធបរិស្ថាន ទោះបីជាលក្ខខណ្ឌអាកាសធាតុកំពុងមានភាពតានតឹងបំផុតក៏ដោយ។ ដោយជួយសម្រួលឲ្យមានស្ថានជីវចម្រុះកាន់តែខ្លាំងក្លា គេអាចកាន់បន្ថយវិបាកនៃការប្រែប្រួលអាកាសធាតុធាតុបានយ៉ាងច្រើន”។
ភាពចម្រុះនៃរុក្ខជាតិនៅក្នុងព្រៃអាចជួយការពារពីការកើនឡើងនូវអាកាសធាតុខ្លាំងបំផុត។ នេះគឺជាការសិក្សាលើកទី១ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រជីវសាស្រ្តប្រែប្រួលជា សកល ដោយក្រុមអ្នកសិក្សាស្រាវជ្រាវដែលមានមូលដ្ឋាននៅអាឡឺម៉ង និងបារាំង និងបង្ហាញ ឡើងតាមវិធីនៃការធ្វើគំរូថា ស្ថានជីវចម្រុះរុក្ខជាតិនៃព្រៃឈើ ឬវាលស្មៅ អាចជួយការពារពី សីតុណ្ហភាពឡើងក្តៅខ្លាំងបាន ដែលវាក៏ជួយអនុគ្រោះដល់ដំណើរការនៃប្រព័ន្ធបរិស្ថាន មាន ដូចជា ការធ្វើឲ្យរលាយសារធាតុជីវសាស្រ្តទៅជាកំប៉ុស្តជាដើម។
ការរំលាយជាកំប៉ុស្តនូវចំណែកដែលងាប់របស់រុក្ខជាតិ ដូចជា មែក ឬស្លឹក ដែលជ្រុះ បង្កបានជាឥន្ធនៈនៃការកែច្នៃវដ្តិការបូន និងអាហ្ស៉ូត។ នេះគឺជាដំណើរការដ៏មានសារសំខាន់ចាំបាច់បំផុតសម្រាប់ដំណើរការដ៏ល្អនៃប្រព័ន្ធបរិស្ថាន និងការស្តុកកាបូនជាលក្ខណៈធម្មជាតិទៅក្នុងដី។ ការសិក្សាលើកទី២ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Pnas ដោយអ្នកវិទ្យាសាស្រ្តដែលមានមូលដ្ឋាននៅចិន និងបារាំង មានការដកពិសោធន៍ជាក់ស្តែង។ ពួកគេបានពិនិត្យ ឃើញឥទ្ធិពលនៃរបាយផ្សេងៗ របស់ស្លឹកងាប់ គឺមានសរីរាង្គដែលជាអ្នករំលាយទៅជាកំប៉ុស្តនៅក្នុងប្រភេទផ្សេងៗនៃព្រៃ ដែលស្ថិតនៅក្រោមស្ថានភាពរាំងស្ងួតផងដែរ ប៉ុន្តែ គ្រោះ រាំងស្ងួតនេះមានទំនោរនឹងពន្យឺតការរំលាយទៅជាកំប៉ុស្ត។
ស្ថានជីវចម្រុះមានសក្តានុពលផាត់សងលើឥទ្ធិពលអវិជ្ជមាននៃគ្រោះរាំងស្ងួត។ លោកស្តេហ្វាន ហាតថេនវីឡើ គូសបញ្ជាក់ថា ការសិក្សាក៏បង្ហាញថា ស្ថានជីវចម្រុះមានសក្តានុពលផាត់សងឥទ្ធពលអវិជ្ជមាននៃគ្រោះរាំងស្ងួត។
ដំណើរការធម្មតានៃការរំលាយឲ្យទៅជាកំប៉ុស្ត និងច្នៃឡើងវិញនូវធាតុផ្សេងៗ អាចរក្សាបាននៅពេលមានការកើនឡើងនូវស្ថានជីវចម្រុះនៃរុក្ខជាតិ និងភាពស្មុគស្មាញនៃក្រុមសរីរាង្គអ្នករំលាយឲ្យទៅជាកំប៉ុស្ត មានដូចជាសត្វល្អិត ក្អែប បាក់តេរី បារ៉ាស៊ីតតូចៗ។ល។ ទោះបីជាវាមានឥទ្ធិពលអវិជ្ជមានពីគ្រោះរាំងស្ងួតក៏ដោយ។
អ្នកសិក្សាស្រាវជ្រាវបានធ្វើសេចក្តីសន្និដ្ឋានថា ៖ “ការរកឃើញទាំងនេះផ្តល់អនុសាសន៍ថា ការជួយសម្រួលឲ្យមានស្ថានជីវចម្រុះតំណាងឲ្យដំណោះស្រាយដ៏មានសារសំខាន់ដើម្បីរក្សានូវដំណើរការដ៏សំខាន់នៃប្រព័ន្ធបរិស្ថានជាមួយនឹងការប្រែប្រួលអាកាសធាតុសព្វថ្ងៃ”។
លោកស្តេហ្វាន ហាតថេនវីឡើ បន្ថែមថា ៖ “ជំនួសឲ្យការលើកទឹកចិត្តឲ្យដាំដុះដំណាំ តែ មួយមុខ គេត្រូវធ្វើគ្រប់អ្វីៗ ដើម្បីឲ្យព្រៃឈើរបស់យើងកាន់តែមានភាពចម្រុះដោយ រុក្ខជាតិ ផ្សេងៗ។” លោកបន្តថា ៖ “វានឹងជាកំហុសក្នុងការដើរលឿនពេក និងដាំដុះដំណាំតែមួយ មុខៗ ដើម្បីបង្កើតការស្តុកកាបូននៅលើផ្ទៃដីដ៏ធំមួយ”។”
នៅប្រទេសបារាំងអាងស្តុកកាបូននៃព្រៃឈើ ដំណើរការមិនសូវល្អទេ បើប្រៀបធៀបនឹងពី មុន។ រដ្ឋបានសម្រេចចិត្តដាំដើមឈើរាប់ពាន់ដែលមានភាពសំខាន់និងធ្វើឲ្យវាមានភាពកាន់ តែចម្រុះ ដើម្បីសម្របទៅនឹងអាកាសធាតុនាពេលអនាគត មួយទសវត្សខាងមុខ។