សំរាមពុល ឧក្រិដ្ឋកម្មមើលមិនឃើញដែលកំពុងបំផ្លាញផែនដី
ពួកវាបានឆ្លងកាត់សមុទ្រដោយមិនបានទាក់ទាញការចាប់អារម្មណ៍ ត្រូវបានលាក់បាំងនៅក្នុងទូកុងតឺន័រដែលមើលទៅធម្មតា ឬត្រូវបានបំម្លែងឲ្យហាក់ដូចជាទំនិញដែលអាចយកមកប្រើឡើងវិញបាន។ ក៏ប៉ុន្តែនៅពីក្រោយលំហូរដែលមើលមិនឃើញនេះគឺជាការជួញដូរកម្រិតពិភពលោកនូវសារធាតុពុលដែលផ្តល់ផលវិបាកដល់សុខភាព និងបរិស្ថានដ៏ធំធេង។
យោងតាមរបាយការណ៍ថ្មីនៃការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (ONUDC) បានឲ្យដឹងថា ពាណិជ្ជកម្មខុសច្បាប់នៃសម្រាមផ្តល់ការបំពុល កើនឡើង និងបង្កើតបានជាបណ្តាញឧក្រិដ្ឋកម្ម និងផ្តល់ផលចំណេញដល់សហគ្រាសដែលមិនមានទំនួលខុសត្រូវ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលមកបន្ទាប់ពីការផ្សព្វផ្សាយរបាយការណ៍ លោកស្រី ខេនឌីស វេស នាយិកាសម្រាប់ការវិភាគនៃនយោបាយ និងកិច្ចការសាធារណៈនៃ ONUDC បញ្ជាក់ថា ៖ “ការសិក្សារបស់យើងបង្ហាញថា ចរាចរណ៍សម្រាមស្ថិតនៅមានការលំបាកបំផុតនឹងតាមដាន ស៊ើបអង្កេត និងតាមស្វែងរក។ វាមិនមែនជាស្ថានភាពលំបាកអរូបីទេ។ វាបង្កជាការបំពុលលើទឹកស្អាត សមុទ្រ ដី និងលើសពីនេះទៀត។”
បើការគ្រប់គ្រងសម្រាមប្រែក្លាយជាមានតម្លៃកាន់តែថ្លៃ ការប៉ុនប៉ង់បោះចោលវាដោយខុសច្បាប់ ក៏កាន់តែរីកធំដែរ។ សេដ្ឋកិច្ចសម្រាមពិភពលោក ត្រូវបានវាយតម្លៃថា មានប្រមាណ ១២០០ពាន់លានដុល្លារ ដែលបានធ្វើឲ្យវាកាន់តែក្លាយជាសកម្មភាពដែលពេញនិយមសម្រាប់ការជួញដូរខុសច្បាប់។ ផលចំណេញដែលមានប្រភពពីសកម្មភាពខុសច្បាប់ ស្ថិតនៅក្នុងភាពលំបាកសម្រាប់កំណត់ទំហំ ប៉ុន្តែការប៉ាន់ប្រមាណខ្លះ លើកឡើងថា មានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ជាពិសេស នៅក្នុងផ្នែកសម្រាមអេឡិចត្រូនិច។ ក្នុងចំណោមវិធីសាស្រ្តទូទៅដែលគេប្រើ មានការប្រាប់ព័តមានមិនពិត ការក្លែងបន្លំឯកសារ ការលាយបញ្ចូលសំណល់គ្រោះថ្នាក់ជាមួយលំហូរសម្រាមត្រឹមត្រូវតាមច្បាប់ ឬការប្រើប្រាស់ក្រុមហ៊ុនធ្វើជាការបន្លំ។
អង្គការឧក្រិដ្ឋកម្មដែលមានរចនាសម្ព័ន្ធ និងសហគ្រាសស្របច្បាប់ ជារឿយៗ មានការជួបប្រទះជាមួយគ្នានៅក្នុងវិស័យនេះ។ សហគ្រាសខ្លះមិនអើពើនឹងច្បាប់គ្រប់គ្រងទេ។ ខណៈដែលសហគ្រាសផ្សេងទៀតប្រើប្រាស់សេវាកម្មខុសច្បាប់ដោយចេតនា ឬថែរក្សាសកម្មភាព ដែលលាក់លៀមទន្ទឹមស្របគ្នា។
របាយការណ៍បញ្ជាក់អំពីនិន្នាការដែលត្រូវបានចងក្រងជាឯកសារយ៉ាងច្បាស់។ សម្រាមដែលមានការលំបាក និងមានតម្លៃថ្លៃបំផុត នឹងទុកដាក់ ធ្វើចរាចរណ៍ជារឿយៗពីប្រទេសអ្នកមានទៅកាន់តំបន់ដែលមានភាពក្រីក្រជាង។ ប្លាស្ទីក សម្រាមអេឡិចត្រូនិច ឬយានយន្តលែងប្រើប្រាស់ ជារឿយៗ ត្រូវបានកែច្នៃឡើងវិញនៅក្នុងលក្ខខណ្ឌគ្រោះថ្នាក់ ឬបោះបង់ចោលនៅទីវាល ដែលផ្តល់ផលវិបាកផ្ទាល់ទៅដល់សុខភាពប្រជាជន។
ប្រទេសដែលមានចំណូលទាប ជួនកាលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសមស្រប បានក្លាយជាកន្លែងផុយស្រួយនៅក្នុងច្រវ៉ាក់សកល។
ម៉ូទ័រមួយក្នុងចំណោមម៉ូទ័រនានានៃការជួញដូរ គឺថា វានៅផ្តល់ប្រាក់ចំណេញ។ ការដាក់ទណ្ឌកម្មជារឿយៗ មានភាពខ្សោយ បើប្រៀបធៀបនឹងផលចំណេញដ៏ធំធេង។ នៅក្នុងករណីខ្លះ ពិន័យដែលត្រូវទទួលរង មានតម្លៃទាបជាងប្រាក់ចំណេញពីការដឹកជញ្ជូនសំណល់អេឡិចត្រូនិកខុសច្បាប់នៅពេលជាមួយគ្នា។
ភាពទន់ខ្សោយនៃការគ្រប់គ្រង បានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ជាលទ្ធផល មួយផ្នែកដ៏ធំនៃការចរាចរណ៍សម្រាមពុល ឆ្លងកាត់ដោយមិនបានត្រួតពិនិត្យ។