សមុទ្រ មិនមានព្រំដែនទេ សម្រស់ និងជីវិតនៅក្នុងតំបន់សង្រ្គាម

អ៊ីរ៉ង់បានបិទផ្លូវសមុទ្រសម្រាប់នាវាបរទេស បានវាយប្រហារនាវាពាណិជ្ជកម្ម និងរារាំង ប្រមាណ ២០% នៃការដឹកជញ្ជូនប្រេងពិភពលោកតាមផ្លូវសមុទ្រ។ នាវិកប្រមាណ ២០០០០​នាក់ ត្រូវបានស្ថិតនៅជាប់គាំង​​នៅក្នុងឈូងសមុទ្រពែរ្ស៍។ អគ្គលេខានៃអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់មួយ។

នៅក្នុងពេលជាមួយគ្នា នៅក្រោមទឹក ពពួកត្រីបន្តហែរដដែល។ អ្នកជ្រមុជទឹកជនជាតិចិន ៣ នាក់ បានទៅបោះទីតាំងនៅប្រទេសអារ៉ាបរួមអេមីរ៉េត។ ពួកគេមាន រូអ៊ី  លី អ្នកបង្រៀន​ជ្រមុជ​ទឹក ស្ហ៉ានស្ហ៉ាន ឌូ អ្នកពូកែអត់ដង្ហើម និងជែ ចាំង អ្នកបច្ចេកទេស​ ដែល​ត្រូវបាន​ហាម​មិន​ឲ្យ​ជ្រមុជ​​ទឹក​អ​ស់​រយៈ​ពេល​សប្ដាហ៍ជាច្រើនមក ដោយសារតែការបិទតំបន់ឆ្នេរ។

ថ្ងៃអន្តរជាតិ ទិវាសមុទ្រ ដែលប្រារព្ធឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី៨ ខែមិថុនា មានប្រធានបទ​សម្រាប់​ឆ្នាំនេះ ថា ៖ “ពិចារណាឡើងវិញអំពីទំនាក់ទំនងរបស់យើងជាមួយសមុទ្រ”។  

សម្រាប់អ្នកជ្រមុជទឹកបីនាក់នេះ វិធីថ្មីក្នុងការពិចារណាអំពីទំនាក់ទំនងជាមួយសមុទ្រ មិនមែន​ជារឿង​អរូបីឡើយ។

ស្ហ៉ានស្ហ៉ាន ឌូ  បានប្រាប់ឲ្យដឹងថា ៖ “ជាការពិត យើងមានការព្រួយបារម្ភបន្តិចបន្តួចមុនការ​ចេញទៅជ្រមុជទឹក។ ស្ហ៉ានស្ហ៉ាន ឌូ ធ្លាប់បានជ្រមុជនៅក្នុងច្រកដែលចង្អៀតបំផុត​រវាង​ប្រទេស​​អារ៉ាប​រួម អេមីរ៉េត និងប្រទេសអូម៉ង់ កាលពីថ្ងៃទី១៨ ខែមេសា  គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​សាទរការ​ប្រកាសរបស់អ៊ីរ៉ង់  បើកច្រកសមុទ្រសម្រាប់​នាវា​ពាណិជ្ជកម្ម​​សម្រាប់ការឈប់បាញ់មួយ។

ក្រុមអ្នកជ្រមុជទឹក និយាយថា ៖ ”ប៉ុន្តែបន្ទាប់ពីជាង ២ខែ យើងរកឃើញភាពអស្ចារ្យ​​ដោយសារ​​អាចជ្រមុជទឹកសាជាថ្មី។ យើង​បាន​ពើបប្រទះនឹងហ្វូងត្រីដូហ្វ៊ីនដ៏ធំ។” បរិយាកាស​នៃ​​សង្រ្គាម ដែលពួកគេនឹកគិត បានបាត់បង់។ នៅក្រោមក្រសែភ្នែករបស់ពួកគេគឺមានតែ​សន្តិភាព និងសម្រស់ធម្មជាតិ។​

ជែ ចាង ដែលបានជ្រមុជទឹក​នៅក្នុងតំបន់នេះកាលពីសប្តាហ៍មុនដែរ បានពិព៌នាអំពី​​ស្ថានជីវ​ចម្រុះ​នៃផ្កាថ្ម ដែលកម្របានឃើញនៅតំបន់ដទៃ។ ផ្កាថ្មទន់ និងរឹង ដែលខុសគ្នាទៅតាម​រូបរាង​ភូមិសាស្ត្រ និងអណ្តើកសមុទ្រដែលបានប្រមូលផ្តុំជាច្រើនដល់ថ្នាក់ទីតាំងនោះ មាន​ទម្រង់​ដូចជាតំបន់អភិរក្សធម្មជាតិមួយ។

ប៉ុន្តែអ្នកជ្រមុជទឹកក៏បានកត់សម្គាល់ឃើញនូវរឿងរ៉ាវដែលកាន់តែព្រួយបារម្ភ។ គាត់បាន​និយាយ​​ថា គេបានឃើញកាកសំណល់ពណ៌សច្រើនជាងមុននៅបាតសមុទ្រ ដោយមិនដឹង​អំពី​ប្រភព​របស់វា។ ហើយនៅពេលគាត់បានតាមដានត្រីដូហ្វ៊ីន ជាមួយនឹងមិត្តរួមក្រុម នៅជិត​ផ្នែក​​ខាង​កើត​នៃច្រកសមុទ្រ តំបន់ទឹកព័ទ្ធជុំវិញសត្វទាំងនះ មានស្នាមបន្ទាត់ដោយសារ​តែ​សារាយ​បៃតង ចំហាយប្រេងឥន្ធនៈ និងកាកសំណល់សម្រាមដែលរសាត់អណ្ដែត។

អ្នកជ្រមុជទឹកនៅចងចាំថា នៅសម័យមុនដែលគេដេញតាម ត្រីដូហ្វ៊ីន ទឹកធ្លាប់មាន​ពណ៌​ខៀវ។ ការមើលឃើញទិដ្ឋភាពបច្ចុប្បន្ននេះ ដោយភ្នែកផ្ទាល់របស់គេ តែងធ្វើឲ្យចិត្តគេ​ឈឺចាប់​ជា​និច្ច។

ចំណែករូអ៊ី លី បានប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសច្ចភាពទាំងពីរនេះក្នុងពេលតែមួយ។ គាត់កត់សម្គាល់ថា ច្រកសមុទ្រមិនមែនជាតំបន់សមុទ្រដែលមានជីវចម្រុះ​សម្បូរបំផុតនៅលើ​ពិភពលោក​ទេ។ ប៉ុន្តែរូបរាងភូមិសាស្ត្រស្មុគស្មាញរបស់វា មានកន្លែងជម្រកសម្រាប់ផ្កាថ្ម​សមុទ្រ​​ដែល​មា​នភាពចម្រុះពិសេស។ រូអ៊ី លីបានរៀបរាប់ថា ៖ “យើងសាទររីករាយ​ណាស់។ បន្ទាប់​មក ម្នាក់ៗ ក៏អាច​ចាប់ផ្តើម​ធ្វើការ​ជ្រមុជទឹកឡើងវិញ។ ហើយតំបន់ឈូង​សមុទ្រ​​ពែរ្ស៍ គឺពិតជាអស្ចារ្យណាស់។”

 

Daily Program

Livesteam thumbnail