សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ​ បានបើក​ និងបង្កើត​មូលនិធិសម្រាប់ការខូចខាតដោយសារអាកាសធាតុ

សន្និសីទ្ធអន្តរជាតិលើកទី២៨ បានបើក​កាលពីថ្ងៃព្រហស្បតិ៍​នៅទីក្រុងឌូបៃ ជាមួយនឹង​ការ​ធ្វើ ឲ្យលេចឡើងដែលគេរំពឹងជាយូរមកហើយនូវមូលនិធិទូទាត់ការបាត់បង់ និងការខូចខាត ដោយសារអាកាសធាតុនៅក្នុងប្រទេសដែលងាយរងគ្រោះ។

សន្និសីទអន្តរជាតិដ៏ធំស្តីអំពីអាកាសធាតុ ត្រូវបានបើកសម្ពោធជាផ្លូវការ​នៅក្នុង​ប្រទេស​សម្បូរប្រេង អារ៉ាប់ រួម អេមីរ៉េត នៅខណៈ​ដែលអង្គការឧតុនិយមពិភពលោក​បញ្ជាក់​ថា ឆ្នាំ ២០២៣ នឹងត្រូវជាឆ្នាំដែលក្តៅបំផុត​ដែលមិនដែលធ្លាប់បានកត់ត្រា។

ការឈានទៅមុខដ៏សំខាន់លើកទី១នៃសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៨ គឺការ​បង្កើត​នូវមូលនិធិ​ដែលសំដៅ​ផ្តល់ហិរញ្ញប្បទាន​ដល់ការបាត់បង់ និងការខូចខាត ដោយសារ​អាកាស​ធាតុនៃប្រទេសដែលងាយរងគ្រោះ ដែលត្រូវបានអនុម័តឡើង។ នេះគឺជាជំហាន​វិជ្ជមាន​ដើម្បី​សង្ឃឹមនឹងដោះស្រាយភាពតានតឹងខាងហិរញ្ញវត្ថុរវាងប្រទេសអ្នកមាន និង​អ្នក​ក្រស្រប​ពេល​នឹងការចរចាអំពីថាមពលផូស៊ីលផងដែរ។

នៅក្នុងសន្និសីទនេះ ស្តេចស៊ូតង់ នៃប្រទេសអារ៉ាប់រួម អាល់ ហ្ស៉ាប៊ែរ បានថ្លែងថា ៖ “នេះគឺ​ជាសញ្ញាវិជ្ជមានសម្រាប់ពិភពលោក និងសម្រាប់ការងាររបស់យើង។ យើងបានសរសេរទំព័រ​ប្រវ​ត្តិសាស្រ្តមួយនៅថ្ងៃនេះ... ភាពជឿនលឿន ដែលយើងបានធ្វើ គឺថ្មីដំបូង ជាបាតុភូត និង​ជា​ប្រវត្តិសាស្រ្ត។

អ្វីដែលនៅសល់គឺចង់ដឹងថា មូលនិធិនេះមានទឹកប្រាក់ចំនួនប៉ុន្មាន? កិច្ចសន្យាទី១ ចាប់​ផ្តើម​ជាមួយ​នឹង​ទឹក​ប្រាក់ ២២៥លាន អឺរ៉ូសម្រាប់សហគមន៍អឺរ៉ុប ក្នុងនោះអាឡឺម៉ង​បានប្រកាស​បញ្ចេញ​សាច់​ប្រាក់ ១០០លានដុល្លារ។ អារ៉ាប់រួមអេមីរ៉េតបញ្ចេញ ១០០លានដុល្លារ។ ជប៉ុន​បញ្ចេញ ១០​លានដុល្លារ។ សហរដ្ឋអាម៉េរិកបញ្ចេញ ១៧,៥លានដុល្លារ ហើយប្រទេស​អង់គ្លេស​បញ្ចេញ​ប្រហែល ៥០លានដុល្លារ និងប្រទេសផ្សេងៗ ទៀត។

ប្រទេសអភិវឌ្ឍក៏បានដាក់សម្ពាធដើម្បីពង្រឹងមូលដ្ឋាននៃអ្នកផ្តល់ជំនួយទៅកាន់ប្រទេសអ្នកមានដែលទើបលេចឡើងដូចជាចិន និងអារ៉ាប៊ីសាអ៊ូឌីតជាដើម។

លោកស្រី ម៉ាដឺឡេន ឌីអ៊ូហ្វ សា ប្រធានក្រុមប្រទេសមិនសូវអភិវឌ្ឍ ដែលតំណាងឲ្យ ៤៦​ប្រជាជាតិ ដែលក្រីក្របំផុត បានស្វាគមនការសម្រេចចិត្តមួយនេះថា វាមានអត្ថន័យធំធេង​សម្រាប់​ភាពយុត្តិធម៌សម្រាប់អាកាសធាតុ”។ លោកស្រី បានបញ្ជាក់ថា ៖ “ប៉ុន្តែមូលនិធិទទេ មិនអាចជួយពលរដ្ឋរបស់យើងបានទេ។” នៅខណៈដែលការបាត់បង់​មានតួលេខ ១០០​ពាន់​លាន​ដុល្លារជាង។ លោករ៉ាឆែល គ្លីទុស នៃក្រុមសហភាពអាម៉េរិក​នៃវិទ្យាសាស្រ្តពាក់ព័ន្ធ បានបញ្ជាក់ថា ៖ “យើងរង់ចាំកិច្ចសន្យាដែលមានតម្លៃរាប់ពាន់លាន មិនមែនរាប់រយលានទេ។

សម្ព័ន្ធភាពនៃរដ្ឋកោះតូចៗ (AOSIS) ក៏បានប្រតិកម្មថា ៖ “ការងារនៅ​ឆ្ងាយពីការសម្រេច​បាន។ គេមិនអាចស្ងៀមស្ងាត់ នៅខណៈដែលមូលនិធិនេះ​នឹងមិនត្រូវបានផ្តល់ហរិញ្ញប្បទាន​សមរម្យ និងនៅពេលចាប់ផ្តើម​សម្រាលបន្ទុកនៃសហគមន៍​ងាយរងគ្រោះ។

មនុស្សជាង ៩៧០០០នាក់ មានប្រតិភូ អ្នកក្នុងប្រព័ន្ធផ្សព្វផ្សាយ មន្រ្តីអង្គការក្រៅរដ្ឋាភិបាល អ្នក​រៀបចំ និងអ្នកបច្ចេកទេស... បានចូលរួមជាផ្លូវការ ច្រើនជាងពីរដងលើសពីឆ្នាំមុន ហើយ​មាន​ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ប្រមាណ ១៨០នាក់ បានចូលរួមដែរ។ កិច្ចប្រជុំ​សន្និសីទ​អន្តរជាតិលើកទី២៨ នឹងបន្តរហូតដល់ថ្ងៃទី១២ ខែធ្នូ។

ប្រធានាធិបតីអ៊ីស្រាអែល លោកអ៊ីសាក ហ៊ែហ្ស៉ក នឹងកេងប្រយោជន៍ពីការមក​ចូលរួម​សន្និសីទ​​ស្តីអំពីអាកាសធាតុ ដើម្បីដឹកនាំ​កិច្ចប្រជុំការ​ទូតជាបន្តបន្ទាប់ដែលសម្តៅ​រំដោះ​ចំណាប់​​ខ្មាំងដទៃៗទៀត​ដែលចាប់ឃុំដោយក្រុមហាម៉ាស។

 

 

Daily Program

Livesteam thumbnail